ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​

គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​

នា​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​បណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធាន​សមាគម​ធុរកិច្ច​ម៉ាឡេស៊ី​-​កម្ពុជា (MCBA) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​សមាគម​ធុរកិច្ច បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​។ លោក​ប្រធាន​សមាគម​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា​៖ សមាគម​ធុរកិច្ច​ម៉ាឡេស៊ី​-​កម្ពុជា ត្រូវបាន​បង្កើតឡើង​ជា​វេទិកា​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ការពង្រឹង​ភាព​ជា​ដៃគូ​រវាង​ធុរជន​-​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ​។ លោក​ប្រធាន​សមាគម​ក៏​បាន​បន្ថែមថា ក្នុង​ឱកាស​នេះ​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច មកពី ២០ សមាគម ដែល​បាន​ចាប់អារម្មណ៍​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ អប់រំ​, សុខាភិបាល​, សហគ្រាស​ធុន​តូច និង​មធ្យម (SMEs), ការកែច្នៃ​ផលិតផល​កសិកម្ម​, សំណង់ និង អចលនទ្រព្យ ជា​ដេ​ី​ម​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​កម្ពុជា​-​ម៉ាឡេស៊ី ជាពិសេស​ការពង្រីក​ការតភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​។ ជាក់ស្តែង​, ក្រុមហ៊ុន Cambodia Airways បានចាប់ផ្តើម​ជើងហោះហើរ​ត្រង់ ភ្នំពេញ​-​ប៉េណាំង​-​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា នេះ ចំនួន ២ ជើង ក្នុង​មួយ​សប្តាហ៍ បន្ថែម​លើ​ជើងហោះហើរ​ដែលមាន​ស្រាប់​។ សម្តេច​បវរ​ធិបតី​បាន​សម្តែង​នូវ​ការរីករាយ និង​ស្វាគមន៍​ចំពោះ​ធុរជន និង​វិនិយោគិន​ម៉ាឡេស៊ី ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការស្វែរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​គូស​រំលេច​ពី​គោលនយោបាយ និង​ការដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន ក្នុងនោះ​រួមមាន ច្បាប់​ស្តីពី​វិនិយោគ ដែល​ប្រកបដោយ​ភាពសេរី ជាមួយនឹង​ការលើកទឹកចិត្ត​ជា​ច្រើន ជាពិសេ​សលេ​ី​វិស័យ SMEs ដែល​ជា​វិស័យ​គន្លឹះ​មួយ​ក្នុងការ​រួមចំណែក​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹមនឹងនោះ​, រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​នានា ដេ​ី​ម្បី​ធានា​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​ធុរកិច្ច​ម៉ាឡេស៊ី​-​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ពី​គោលនយោបាយ និង​ការលើកទឹកចិត្ត​នានា ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ​ជាក់ស្តែង​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com