ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

នា​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតី​សាធារណរដ្ឋ​តាជី​គី​ស្ថាន ក្នុងឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣​របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី​៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​តាជី​គី​ស្ថាន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ជំនួប​នេះ​នឹង​ជួយ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានាធិបតី បាន​រំឭក​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​ប្រទេស​តាជី​គី​ស្ថាន កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​។ ឯកឧត្តម​ប្រធានាធិបតី​ក៏បាន​លើកឡើង​អំពី​សក្តានុពល​របស់​ប្រទេស​តាជី​គី​ស្ថាន ដែល​មាន​ឧត្តមភាព​ខាង​វិស័យ​ថាមពល​, ថាមពល​ស្អាត និង​បាន​ដាក់ចេញ​គោលដៅ​ក្នុង​ការប្រើប្រាស់​ថាមពល​ស្អាត​ឱ្យបាន ១០០% ត្រឹម​ឆ្នាំ​២០៣៨​។ ឯកឧត្តម​បាន​កត់សម្គាល់​ថា កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ផ្នែក​កសិកម្ម ដោយ​កម្ពុជា​អាច​ធានា​នូវ​ការផ្គត់ផ្គង់​ស្បៀង​ក្នុងស្រុក និង​មាន​អតិរេក​ស្បៀង​សម្រាប់​បម្រើ​ដល់​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។ ជាមួយគ្នានេះ​, ឯកឧត្តម​ប្រធានាធិបតី​បានបង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​បវ​រ​ធិបតី ទំនាក់ទំនង​ទ្វេភាគី​តាជី​គី​ស្ថាន​-​កម្ពុជា​នឹង​កាន់តែ​ត្រូវបាន​ពូន​ជ្រុំ​បន្ថែមទៀត ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​ថ្លែងថា ជំនួប​ទ្វេភាគី​នេះ​ជា​ឱកាស​សម្រាប់​ការស្វែងរក​កាលានុវត្តភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនោះ​, ជាមួយនឹង​ការ​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​, សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ត្បិត​នៅ​មាន​សក្តានុពល​ជាច្រើន​ដែល​អាច​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។​

​សម្តេច​បវរ​ធិបតី និង​ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា​៖ ថាមពល​ស្អាត​, កសិកម្ម និង អប់រំ ជាដើម​, និង បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ទៅវិញទៅមក នា​ពេលវេលា​សមស្រប​ខាងមុខ ព្រមទាំង​បាន​ប្រគល់​ភារកិច្ច​ដល់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ ក្នុង​ការស្វែងរក​កាលានុវត្តភាព​នៃ​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com