ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​អគ្គ​រដ្ឋអាជ្ញា​រុស្សី វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ រួម​ទាំង​វិស័យ​មហាផ្ទៃ​!

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​អគ្គ​រដ្ឋអាជ្ញា​រុស្សី វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ រួម​ទាំង​វិស័យ​មហាផ្ទៃ​!

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម អ៊ី​ហ្គ័​រ ក្រា​ស្នូវ (Igor Krasnov) អគ្គ​រដ្ឋអាជ្ញា នៃ​សហព័ន្ធរុស្ស៊ី បាន​អញ្ជើញ​និង​ទទួល​ជួបពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​រម្លឹក​ឡើងវិញ​អំពី​សាវតា​នៃ​ចំណង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ រួម​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​រុស្សុី រួម​ទាំង​ក្នុង​វិស័យ​មហាផ្ទៃ​។

​ជាក់ស្ដែង​ក្នុង​ជំនួប​នោះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ចាប់តាំងពី​ឆ្នាំ​១៩៥៦ សម័យ​សហភាពសូវៀត និង​រដ្ឋ​កម្ពុជា ដោយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការស្តារ កសាង និង​អភិវឌ្ឍ​សង្គមជាតិ បម្រើ​ដល់​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ភាគី​ទាំងពីរ​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​រុស្ស៊ី ដែល​នៅតែ​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ចាប់​តាំងពីរ​ឆ្នាំ​១៩៨០ រហូតមក ភាគី​រុស្ស៊ី បាន​ទទួល​សិស្ស​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សាអប់រំ​លើ​មុខជំនាញ​ផ្សេងៗ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រជុំ​លើក​ទី​១១ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្ដីពី​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥ កន្លងទៅ ដែល​កិច្ចប្រជុំ​នេះ​គឺជា​យន្តការ​ដ៏​មាន​សារៈសំខាន់​ណាស់​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ រវាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​រុស្ស៊ី និង​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​នានា​នៃ​ភាគី​រុស្ស៊ី ដែល​បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​លើ​ជំនាញ​ផ្សេងៗ​ដល់​មន្ត្រីនគរបាល​ជាតិ​កម្ពុជា​។

​ជា​ការឆ្លើយតប ឯកឧត្ដម អ៊ី​ហ្គ័​រ ក្រា​ស្នូវ (Igor Krasnov) អគ្គ​រដ្ឋអាជ្ញា នៃ​សហព័ន្ធរុស្ស៊ី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ទទួល​ជួប​គណៈប្រតិភូ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​នៃ​សហព័ន្ធរុស្ស៊ី​។ ឯកឧត្ដម អ៊ី​ហ្គ័​រ ក្រា​ស្នូវ (Igor Krasnov) ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី និង​ភារកិច្ច​របស់​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​នៃ​សហព័ន្ធរុស្ស៊ី ដែល​មាន​ផ្អែក​មួយចំនួន​អាចមាន​លទ្ធភាព​បង្កើត​កិច្ចសហប្រតិបត្តិកា​រណា​មួយ​ជាមួយ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បញ្ហា​គ្រឿងញៀន ជាដើម​។

​ក្នុង​ជំនួប​នេះ​ផងដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្ដម អ៊ី​ហ្គ័​រ ក្រា​ស្នូវ ក៏​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការបន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com