ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​ ​ប្រធាន​បេសកកម្ម IOM សរសើរ​និង​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​របស់​កម្ពុជា​

ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​ ​ប្រធាន​បេសកកម្ម IOM សរសើរ​និង​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​របស់​កម្ពុជា​

ក្នុង​កិច្ច​ជំនួប​ជាមួយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ទីស្ដីការក្រសួង នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ លោកស្រី Nellie GUSAYNI ប្រធាន​បេសកកម្ម​នៃ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ ប្រចាំ​កម្ពុជា (IOM) ថ្លែង​ដោយ​មិន​អល់អែក​ថា ក្នុងនាម​ជា​ជនជាតិ​លី​បង់ ម្នាក់ លោកស្រី ដឹង​និង​យល់​អំពី​ទុក្ខលំបាក​របស់​ប្រទេស ដែល​មាន​សង្គ្រាម​ស៊ីវិល ព្រមទាំង​បញ្ហា​ជាច្រើន ដែល​ត្រូវការ​ពេលវេលា ដើម្បី​ដោះស្រាយ ហើយ​លោក​ស្រី បាន​វាយតម្លៃ​ខ្ពស់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា កន្លងមក​។

​លោកស្រី Nellie GUSAYNI បាន​ជម្រាប​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ទៀតថា លោកស្រី ទទួលស្គាល់ថា បញ្ហា​ជួញដូរ​មនុស្ស មាន​វិសាលភាព​ធំធេង និង​ជា​ការគំរាមកំហែង​ពិភពលោក មិនមែន​តែ​ប្រទេស​កម្ពុជា​តែ​មួយគត់​ឡើយ និង​ថា​បញ្ហា​នេះ មិន​អាច​ដោះស្រាយបាន ដោយ​ផ្អែក​តែ​លើ​រាជ ឬ​រដ្ឋាភិបាល នៃ​ប្រទេស​មួយ​នោះឡើយ គឺ​ត្រូវតែ​មាន​ការគាំទ្រ​សហការ រួម​ទាំង​ពី​អង្គការ​បរទេស​។

​ក្នុងឱកាស​នោះ​ដែរ លោកស្រី Nellie GUSAYNI ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចសហការ​យ៉ាង​យូរលង់​មកនេះ និង​ការរក្សា​នាម​ជា​ជ័យលាភី​ក្នុង​ការអនុវត្ត​។ លោកស្រី ក៏​បាន​គូសបញ្ជាក់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ទេសន្តរប្រវេសន៍​។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា  ​ក៏​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោកស្រី​ប្រធាន​បេសកកម្ម និង​អង្គការ IOM ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​អង្គការ IOM ព្រមទាំង​ការជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ជំនួយ​សម្ភារៈ​បច្ចេកទេស ជា​បន្តបន្ទាប់ បម្រើ​ដល់​ការងារ​ពាក់ព័ន្ធ​នឹង​ទេសន្តរប្រវេសន៍​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​អង្គការ IOM ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា រហូត​ទទួល​ស្គាល់​ជា​ប្រទេស​ជ័យលាភី​ក្នុង​ការអនុវត្ត​កតិកាសញ្ញា​ពិភពលោក សម្រាប់​ទេសន្តរប្រវេសន៍ ដោយ​សុវត្ថិភាព រៀបរយ និង​ស្រប​ច្បាប់ (GCM) នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ព្រមទាំង​ការបន្ត​គាំទ្រ​ឱ្យមាន​កិច្ចសហការ និង​ការប្រជុំ​ផ្លាស់ប្តូរ​យោបល់ ក្នុងនាម​ជា​ប្រទេស​ជ័យលាភី ក្នុង​ការអនុវត្ត GCM និង​ការគាំទ្រ​ឱ្យ​កម្ពុជា ធ្វើ​ជា​សហប្រធាន​ជាមួយ​ក្រុម​បណ្តាញ​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​ទេសន្តរប្រវេសន៍ ក្នុង​តំបន់​  និង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រទេស​ជ័យលាភី​ក្នុង​តំបន់​ថែមទៀត​។

​ក្នុង​ជំនួប​នេះ​ផងដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកស្រី Nellie GUSAYNI បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម និង​សង្ឃឹម​យ៉ាងម៉ុត​មាំ​ថា​កិច្ចសហការដ៏​ស្អិតល្មួត​រវាង​អង្គកា​រ IOM និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ទៅមុខ​ទៀត​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com