ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក អាគី​រ៉ា ដូ​ដា​តេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន ចូលជួប​សម្តែង​ការគួរសម

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក អាគី​រ៉ា ដូ​ដា​តេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន ចូលជួប​សម្តែង​ការគួរសម

នៅ​វិមាន​ព្រឹទ្ធសភា នៅ​ព្រឹក ថ្ងៃ​ពុធ ៣​រោច ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក អាគី​រ៉ា ដូ​ដា​តេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ បាន​បង្ហាញ​នូវ​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​លោក អាគី​រ៉ា ដូ​ដា​តេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​។ សម្ដេច​ក៏​អរគុណ​ដែរ​ចំពោះ​ប្រតិភូ​ជប៉ុន ដែល​បាន​ចាប់អារម្មណ៍​ចំពោះ​ការវិនិយោគ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅក្នុង​វិស័យ​កសិកម្ម​។​

​សម្ដេច​រំពឹងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​ស្វែងរក​ឱកាស​វិនិយោគ ក្នុងប្រទេស​កម្ពុជា​ដើម្បី​ទាញ​យក​នូវ​ផលប្រយោជន៍ តាមរយៈ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យអស់​ពី​សក្ដានុពល​។​

​នៅក្នុង​ឱកាស​នោះ លោក អាគី​រ៉ា ដូ​ដា​តេ នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និង​ប្រតិភូ​ជួប​សម្ដែង​ការគួរសម​ក្នុង​ពេល​នេះ ហើយ​លោក​បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ទន្ទឹមនឹងនោះ​លោក​បាន​រំលេច​អំពី​សក្ដានុពល​កសិកម្ម​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​កម្ពុជា​អាចធ្វើ​កិច្ចសហប្រតិបត្តិការ និង​អាច​រៀនសូត្រ​បាន​។ លោក​បាន​លើកឡើង​ថា ជប៉ុន​បាន​ធ្វើ​កសិកម្ម​តាម​បែប​ឆ្លាត​វៃ ពោល​គឺ​ការ​ធ្វើ​កសិកម្ម​ពឹងផ្អែក​ទៅ​លើ​បច្ចេកវិទ្យា​។ ចំណុច​នេះ លោក​សង្ឃឹមថា តាមរយៈ​ក្រុមហ៊ុន​លោក​នឹង​អាច​ជួយ​សម្របសម្រួល ក្នុង​ការបណ្ដុះ​ធនធាន​មនុស្ស​កម្ពុជា​បន្ថែម​ទៀត​ពី​វិស័យក​សិកម្ម​ឆ្លាត​វៃ​របស់​ជប៉ុន​មកដល់​កម្ពុជា​។​

​លោក​សង្ឃឹមថា តាមរយៈ​កិច្ចសហប្រតិបត្តិកា​រនា​ពេលខាងមុខ នឹង​អាច​មាន​ដំណើរ​ទស្សនកិច្ច​ពី​មន្ដ្រី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងយល់​អំពី​ទិដ្ឋភាព​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​យកមក​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងឱកាស​នោះ លោក អាគី​រ៉ា ដូ​ដា​តេ បាន​ស្នើសុំ​ការចង្អុលបង្ហាញ​ពី​សម្ដេច​តេជោ អំពី​ឱកាស​ក្នុង​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​ត​ជោ បាន​រំ​លេចឡើង​ថា កម្ពុជា ចាប់ពី​ឆ្នាំ ១៩៧៩ រហូតមកដល់​បច្ចុប្បន្ន ដោយ​សម្ដេច​បាន​លើកឡើង​ថា កម្ពុជា​កាលពី​អតីតកាល​វិស័យ​កសិកម្ម​មាន​ភាពអន់ថយ ហើយ​ពីមុន​កម្ពុជា​ខ្វះ​ស្បៀង​ផលិត​ត្រឹម​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​តែប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយពី​មាន​ការធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​តាំង​ពី​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ដ្រី កម្ពុជា​បាន​ប្រែខ្លួន​ពី​ប្រទេស​ដែល​ខ្វះ​ស្បៀង ផលិត​ស្បៀង​សម្រាប់​តែ​ផ្គត់ផ្គង់​ក្នុងប្រទេស ក្លាយជា​ប្រទេស​ដែល​មាន​ស្បៀង​ប​បូរ និង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត​។​

​ទន្ទឹមនឹងនេះ សម្ដេច​ត​ជោ​បាន​លើកឡើង​ថា​នូវ​ចំណុច​ខ្វះខាត​ដែល​កម្ពុជា​ត្រូវតែ​បំពេញ និង​អភិវឌ្ឍ​បន្ថែម គឺ​ការកែច្នៃ ដោយ​បច្ចុប្បន្ន​ដោយសារតែ​កំណើន​នៃ​ការផលិត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ការកើនឡើង​ច្រើន​កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ដែល​ជា​វត្ថុធាតុដើម​ទៅ​លក់​នៅ​ក្រៅប្រទេស​ដែល​ធ្វើឱ្យ​កម្ពុជា​ខាតបង់​នូវ​ផលប្រយោជន៍​។​

​សម្ដេច​តេជោ​រំលេចថា បើ​ក្រុមហ៊ុន​ជប៉ុន​ចាប់អារម្មណ៍​នៅក្នុង​ការវិនិយោគ​បន្ថែម​កសិឧស្សាហកម្ម ពោល​គឺ​ការកែច្នៃ​វត្ថុធាតុដើម​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​នាំចេញ​នោះ គឺជា​ចំណុច​ខ្លាំង​មួយ​ដែល​អាច​អនុញ្ញាត​ឱ្យ​កម្ពុជា​ពង្រីក​ខ្លួន​នៅ​ក្នុង​ការនាំចេញ​ផលិតផល និង​ទាញ​យក​ផលចំណេញ​បាន​ច្រើន ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។ សម្ដេច​លើក​ឧទាហរណ៍​ដូចជា​ដំណាំ​ស្រូវ និង​ស្វាយចន្ទី ដែល​ជា​ដំណាំ​សក្ដានុពល​របស់​កម្ពុជា ប៉ុន្ដែ​កម្ពុជា​បាន​នាំ​វត្ថុធាតុដើម​ចេញទៅ​លក់​នៅ​ក្រៅប្រទេស ដោយ​កង្វះខាត​នូវ​ការវិនិយោគ​លើ​ការកែច្នៃ​នៅក្នុង​ប្រទេស​ដើម្បី​នាំចេញ​ដោយ​ខ្លួនឯង​។ ដូច្នេះ​សម្ដេច​ចង់​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​ចាប់អារម្មណ៍​លើ​វិស័យ​កសិឧស្សាហកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​ការកើនឡើង​។ សម្ដេច​តេជោ​សង្ឃឹមថា សម្រាប់​ការងារ​បច្ចេកទេស​បន្ថែ​ម ភាគី​ជប៉ុន និង​រាជរដ្ឋាភិបាល​ជា​ពិសេស​ខាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ជា​ស្ថាប័ន​ជំនាញ​នៅក្នុង​វិស័យ​នេះ​ដើម្បី​ធ្វើ​កិច្ច​សហការ​ជាមួយគ្នា​។

​ក្នុងឱកាស​នោះ លោក អាគី​រ៉ា ដូ​ដា​តេ នាយក​ប្រតិបត្តិ​សាជីវកម្ម​ទេសចរ​ជប៉ុន បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍ ពី​ការលើកឡើង​របស់​សម្ដេច​តេជោ ចំពោះ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​លើកឡើង​ថា តាមរយៈ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ភាគី​ក្រុមហ៊ុន​របស់​លោក​នឹង​សិក្សា​បន្ថែម ហើយ​ជជែក​ជាមួយ​រាជរដ្ឋាភិបាល​ថា​តើ​ក្រុមហ៊ុន​របស់​លោក​អាច​នឹង​វិនិយោគ​ទៅលើ​វិស័យ​អ្វី​ផលិតកម្ម​អ្វី​សំខាន់​សម្រាប់​វិស័យ​កសិកម្ម​នេះ​។ លោក​ក៏​បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិន​ជប៉ុន​ឱ្យ​មក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម​ទៀត ជាពិសេស​នៅក្នុង​វិស័យ​កសិកម្ម​នេះ​ឱ្យបាន​ច្រើន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com