ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ២ ខែ​ឧសភា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​បណ្ឌិត Ock Soo Park ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​បណ្ឌិត Ock Soo Park និង​សហការី ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្តេច​តេជោ ក៏​បាន​សង្កេត​ឃើញ​អំពី​ការធ្វើ​សកម្មភាព​ជាច្រើន​របស់​អង្គការ IYF នៅ​កម្ពុជា និង​ក្នុង​ស្មារតី​នេះ សម្តេច​សង្ឃឹមថា អង្គការ IYF នឹង​បន្ត​រួមចំណែក​ជាមួយ​កម្ពុជា ដើម្បី​បោះជំហាន​ទៅ​មុខ​ជាមួយ​គ្នា​បន្ត​ទៀត​។​

​នៅក្នុង​ឱកាស​ជំនួប​នេះ លោក​បណ្ឌិត Ock Soo Park បាន​សម្តែង​នូវ​មោទនភាព ក្តី​សោមនស្ស​រីករាយ​ក្រៃ​លេង និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ដែល​បាន​ផ្តល់​កិត្តិយស​ឆ្លៀតពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី​ចូលជួប​សម្តែង​ការគួរសម​។​

​លោក​បណ្ឌិត Ock Soo Park បាន​ជម្រាបជូន​អំពី​សកម្មភាព​របស់​អង្គការ IYF ដែល​មាន​ប្រតិបត្តិកា​រទាំង​នៅ​កម្ពុជា និង​តាម​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក ដែល​អង្គការ​នេះ មាន​ទិសដៅ​អប់រំ​បណ្តុះបណ្តាល យុវជន​។​លោក​បណ្ឌិត Ock Soo Park បាន​បន្ត​លើកឡើង​ថា នៅ​គ្រប់​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក ប្រទេស​ណា​ក៏​មាន​បញ្ហា​យុវជន​ដែរ​។ ដូចនេះ ការអប់រំ​បណ្តុះបណ្តាល​យុវជន មាន​សារៈសំខាន់​ណាស់ ដើម្បី​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​ដ៏​ល្អ​នៅ​ប្រទេស​នីមួយៗ​។ នៅក្នុង​ន័យ​នេះ លោក​បណ្ឌិត​Ock Soo Park បាន​លើកឡើង​ដោយ​ការប្តេជ្ញាចិត្តថា អង្គការ IYF នឹង​បន្ត​ធ្វើ​សកម្មភាព​អប់រំ​យុវជន​កម្ពុជា និង​ជាមួយគ្នានេះ បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការគាំទ្រ​សកម្មភាព​របស់ IYF កន្លងមក​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​សម្តែង​នូវ​ក្តីរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​របស់​អង្គការ IYF នៅ​កម្ពុជា នា​ពេលកន្លងមក​។ សម្តេច​បាន​ចង្អុលបង្ហាញ​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​យុវជន គឺជា​បញ្ហា​ធំ ដោយហេតុ​ថា​ដើម្បី​មាន​ធនធានមនុស្ស​ល្អ គឺ​ការយកចិត្តទុកដាក់​ត្រូវ​ចាប់ផ្តើម​ពី​កុមារ និង​យុវជន​។ ចំពោះ​កម្ពុជា សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺ​ចាប់ផ្តើម​តាំងពី​ដំបូង ពោល​គឺ​ចាប់ពី​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​កញ្ចប់​គោលនយោបាយ​ឧបត្ថម្ភ​នានា រហូតដល់​ពេល​ក្មេង​អាយុ​២​ឆ្នាំ​។ ដល់​ពេល​វ័យ​ចូលរៀន ការគិតគូរ​យកចិត្ត​ទុកដាក់ ក៏​ត្រូវបាន​ផ្តោត​ទៅលើ​ការរៀបចំ​មត្តេយ្យសាលា ដែល​មាន​លក្ខណៈ​សមរម្យ និង​ការថែទាំ​ដល់​ក្មេងៗ ដូចជា​នៅ​តាម​បណ្តា​រោងចក្រ ដើម្បី​អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​មាន​ពេល​បំពេញការងារ​។

​សម្តេច​តេជោ ក៏​បាន​បន្ថែមថា ជាមួយនឹង​កំណើន​ប្រជាជន​កម្ពុជា ទោះបីជា​អត្រាកំណើន​មានការ​ថមថយ​ចុះ រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ តាមរយៈ​ការបន្ត​សាងសង់​សាលារៀន ដែល​ពីមុន​ការសិក្សា​រៀនសូត្រ គឺ​ពឹងផ្អែក​ទៅលើ​ទី​វត្ត​អារាម ហើយ​អគារសិក្សា​ក៏​ពុំ​មាន​គ្រប់គ្រាន់​នៅ​តាម​បណ្តា​ស្រុក​-​ខេត្ត​។ ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បង្ក​ឱកាស​ឱ្យ​កុមារ យុវជន និង​យុវតី​ទទួលបាន​ការសិក្សា សម្តេច​បាន​គូស​រំលេច​ថា ពីមុន កូនសិស្ស​ដើររក​សាលា តែ​បច្ចុប្បន្ន សាលា​ដើររក​កូនសិស្ស​។ បន្ថែម​ពីលើ​នេះ សម្តេច​បាន​ជម្រាប​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​យុវជន ១​លាន​៥​សែន​នាក់ ដើម្បី​ជា​ធនធាន​រួមចំណែក​ជំរុញ​សន្ទុះ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។​

​សម្តេច​តេជោ ក៏បាន​លើកឡើង​អំពី​ការផ្ទេរ​អំណាច​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី ដែល​ភាគច្រើន​ជា​យុវជន ហើយ​ដែល​ពី​កាល​ពី​ទសវត្សរ៍ ១៩៨០ និង ១៩៩០ យុវជន​ពុំ​សូវ​មាន​ឱកាស​នោះទេ​។ នៅក្នុង​ន័យ​នេះ សម្តេច​តេជោ បានលើកឡើង​អំពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​សម្តេច​ក្នុង​ការដឹកនាំ​ប្រទេស​តាំងពី​ពេល​សម្តេច​ជា​យុវជន​មក​ម្លេះ​។

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​លោក​បណ្ឌិត Ock Soo Park និង​សហការី ទទួលបាន​ជោគជ័យ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com