ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​រដ្ឋមន្ត្រី​ទេសចរណ៍​៖ ថ្ងៃ​បើក​ផ្លូវការ​ពិធីបុណ្យ​ទន្លេ នៅ​ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​មក​ទស្សនា​កម្សាន្ត​១០​ម៉ឺន​នាក់ !

​រដ្ឋមន្ត្រី​ទេសចរណ៍​៖ ថ្ងៃ​បើក​ផ្លូវការ​ពិធីបុណ្យ​ទន្លេ នៅ​ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​មក​ទស្សនា​កម្សាន្ត​១០​ម៉ឺន​នាក់ !

(​បាត់ដំបង​)៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២០​នេះ​ថា នៅ​ល្ងាច​ទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ទី​០២ និង​ជា​ថ្ងៃ​បើក​ផ្លូវការ​នៃ​ពិធី​បុណ្យ​ទន្លេ នៅ​ខេត្ត​បាត់ដំបង មាន​ចូល​ទស្សនា​កម្សាន្ត​ប្រមាណ​១០​ម៉ឺន​នាក់​។​

​លោក ថោង ខុន បានគត់សម្គាល់​ឃើញ​ថា ការសម្តែង​សិល្បៈ​ទាំង​បុរាណ និង​សម័យ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ពី​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ ល្ខោនបាសាក់ រឿង « ភ្នំ​សំពៅ​» មាន​ប្រជាពលរដ្ឋ​មើល​ច្រើន ខណៈ​កម្មវិធី​ឆាក​ធំ​ចប់​ម៉ោង​១០​យប់ តែ​កម្មវិធី​ការប្រគំ​តន្ត្រី​នៅ​បន្ត​។​

​សូមជម្រាបថា បុណ្យ​ទន្លេ​ខេត្ត​បាត់ដំបង ត្រូវបាន​រៀបចំ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់ ១៥ ខែ​មីនា ឆ្នាំ​២០២០​។ ពិធី​បើក​ជា​ផ្លូវការ​បុណ្យ​ទន្លេ​ផ្លូវការ​រៀបចំឡើង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល​យ៉ាង​ច្រើន​កុះករ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com