ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សំណេះសំណាល​ជាមួយ​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឆ្នាំ​២០២៥

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៧ មេសា ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​សហជីព​, សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សមាគម​បុគ្គលិក​សិក្សា​ខ្មែរ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ។

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ការបង្កើត​ការងារ មិនមែន​បង្កើត​តែ​បរិមាណ​នោះ​ទេ ត្រូវ​គិតគូរ​ដល់​គុណភាព​ផងដែរ ដោយ​បង្កើត​ទាំង​ខាង​ក្នុង​ប្រទេស​, ពិសេស ក្នុង​មូលដ្ឋាន​ដែល​នៅ​ជិត​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​, និង​ក្រៅប្រទេស ដោយ​ត្រូវ​ឈរលើ​គុណភាព​ជា​អាទិភាព គឺ​៖ ១/ បៀវត្ស​កាន់តែ​កើន​, ២/ ជំនាញ បច្ចេកទេស​, ៣/ គោរព​ច្បាប់​ការងារ​, ៤/ គោលដៅ​សុវត្ថិភាព និង​សុខភាព គិត​ទាំង​មាតាបិតា និង​កូនៗ តាមរយៈ​កម្មវិធី​សង្គម​ផ្សេងៗ​។​

​បន្ថែម​ពី​គុណ​តម្លៃ​នៃ​ការបង្កើត​ការងារ​ខាងលើ​, សម្តេច​បវរ​ធិបតី បាន​គូសបញ្ជាក់ថា​៖ ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា​, ការវិនិយោគ និង​វិស័យ​ការងារ ក៏ដូចជា រោងចក្រ​សហគ្រាស គឺ​មាន​ការកើនឡើង​ជា​លំដាប់ ទាំង​ទំហំ និង​បរិមាណ ដែល​ជា​ការវិនិយោគ​ផ្ទាល់​ពី​វិនិយោគិន និង​ក្រុមហ៊ុន​ជាច្រើន មកពី​បណ្តា​ប្រទេស​ជាច្រើន រួមមាន​៖ ចិន​,​សហរដ្ឋ អាមេរិក​, ជប៉ុន​, កូរ៉េ​, សិង្ហ​បុរី ជាដើម ហើយ​អ្វី​ដែល​រិត​តែ​ពិសេស គឺ​មោទនភាព ដែល​កូន​ខ្មែរ​មាន​សមត្ថភាព​ផលិត​ផលិតផល​ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កម្ពុជា ព្រមទាំង​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ លើ​ផលិតផល​ដែល​បាន​ផលិត និង មាន​ដាក់​ស្លាក Made in Cambodia សម្រាប់​ទាំង​ការនាំចេញ និង​ទាំង​ការលក់​ក្នុងស្រុក​។ នេះ​ជា​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​អាច​វិវត្ត​ខ្លួន​ជាប់​រហូត ហើយ​ទទួលបាន​ផល​ដែល​បាន​បង្ហាញ​ច្បាស់​ពី​សមត្ថភាព និង​ការរីកចម្រើន​។ បន្ថែម​លើ​នេះ​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យ​កូន​ខ្មែរ​កាន់តែ​រឹងមាំ និង​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ដោយ​ផ្ដោត​លើ​ការកសាង​សមត្ថភាព ជំនាញ និង​សុខភាព​។ ក្រៅ​ពី​ការបង្កើត​ការងារ​ក្នុង​ស្រុក​, រាជរដ្ឋាភិបាល ក៏​បាន​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការងារ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​អំពី​ការដោះស្រាយ​វិវាទ​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កន្លងមក​ដោយ​បាន​ធ្វើឡើង ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​បាន​កំណត់ និង​នៅ​ជា​ធរមាន ។ ជាមួយគ្នានេះ​, សូម​សហជីព​ស្វែងយល់​អំពី​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ឱ្យបាន​ច្បាស់ ដើម្បី​ងាយស្រួល​ដោះស្រាយ​វិវាទ​ការងារ ហើយ​សូម​កុំឱ្យ​មាន​ភាគី​ទី​បី​ចូលរួម​ដែល​អាច​នឹង​បណ្ដាល​ឱ្យ​បញ្ហា​នៅ​ជាប់គាំង និង​សូម​កុំ​យក​រឿង​អ្វី​ផ្សេង​ទៅ​ពាក់ព័ន្ធ​នឹង​វិវាទ​ដែល​កំពុង​ដោះស្រាយ​។ ជាក់ស្តែង​, រាជរដ្ឋាភិបាល និង​សហជីព មិនមែន​ជា​សត្រូវ​នឹង​គ្នា​ឡើយ ហើយ​ការដោះស្រាយ​បញ្ហា​គឺ​ត្រូវ​ដោះស្រាយ​តាម​វិធីសាស្ត្រ​ឈ្នះ ឈ្នះ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា និង​ស្រប​តាម​ច្បាប់​។ និយោជក និង​កម្មករ​និយោជិត ប្រៀប​ដូច​ជា​ប្ដី និង ប្រពន្ធ ចំណែកឯ​រាជរដ្ឋាភិបាល គឺជា​អ​ណា​ព្យាបាល​។ ហេតុនេះ សូម​ជំរុញ​សុខដុម​នីយកម្ម​ក្នុង​រោងចក្រ​សហគ្រាស ស្រប​តាម​ទិស​ស្លោក “ សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​” ដើម្បី​ថែរក្សា​បរិស្ថាន​ទាក់ទាញ​វិនិយោគិន ឱ្យ​មក​វិនិយោគ​នៅ​កម្ពុជា និង​ទទួលបាន​ផលប្រយោជន៍​ទាំងអស់គ្នា​។

​ជាទី​បញ្ចប់​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍ថា​៖​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ គឺ​ដើម្បី​ជួយ​ដល់​បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យមាន​ការរីកចម្រើន និង​អាច​ជួយ​បងប្អូន​បាន​ទាន់ពេល​, ចំ​គោលដៅ និង​ជា​ពិសេស បងប្អូន​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​ទទួលបាន​ការលើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com