ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយក​ប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រី​ចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី​ថា ក្រុមហ៊ុន​របស់​លោក មានបំណង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​នឹង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍ សង្គម​-​សេដ្ឋកិច្ច ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ លោក​នាយក​ប្រតិបត្តិ​បាន​បញ្ជាក់ជូន​សម្តេច​ប​វរ​ធិបតី​ថា ក្រុមហ៊ុន​លោក បាននិងកំពុង​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម​។ លើសពីនេះ ក្រុមហ៊ុន​ក៏​ចាប់អារម្មណ៍​បោះទុន​វិនិយោគ​លើ​វិស័យ​ផ្សេងទៀត​នៅ​កម្ពុជា​ផង​ដែរ ដូចជា​៖ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, និង​វិស័យ​ទូរគមនាគមន៍​ជាដើម​។ ជាមួយគ្នានេះ លោក​ក៏​បាន​ស្នើសុំ​អនុសាសន៍​ណែនាំ​ពី​សម្តេច​បវរ​ធិបតី អំពី​វិស័យ​សក្ដានុពល​ផ្សេងៗ​ទៀត ដែល​ក្រុមហ៊ុន​អាច​នឹង​វិនិយោគទុន​បាន​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​ស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​កិច្ចសហការ​របស់​ក្រុមហ៊ុន​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការវិនិយោគលេី​វិស័យ​កសិកម្ម​។ សម្តេច​បវរ​ធិបតី​បានបញ្ជាក់​ថា ក្រៅ​ពី​វិស័យ​ដែល​ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍​វិនិយោគ​ខាងលេ​ី ក្រុមហ៊ុន​ក៏​អាច​ពិចារណា និង​សិក្សា វិនិយោគ​លើ​វិស័យ​សក្តានុពល​ផ្សេង​ទៀត​ផង​ដែរ ដូចជា វិស័យ​ក​សិ​-​ឧស្សាហកម្ម​, វិស័យ​ទេសចរណ៍​,​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​អប់រំ​។ ទន្ទឹមនឹងនេះ​, សម្តេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ និង​ពង្រីក​ទីផ្សារ​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស ការជំរុញ​ការនាំចេញ​ផលិតផល​កម្ពុជា ទាំង​ផលិតផល​កសិកម្ម និង​ផលិតផល​ហា​ឡាល់ ទៅ​កាន់​ទីផ្សារ​មជ្ឈិមបូព៌ា ផងដែរ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​ក្នុងស្រុក និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​សិក្សា និង​ស្វែងរក​ឱកាស​វិនិយោគលេ​ី​វិស័យ​អាទិភាព​នានា​បន្ថែមទៀ​ត​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com