ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អាណត្តិ​ទី​៣ ប្រចាំឆ្នាំ ២០២០ នៅ​ស្រុក​ប្រាសាទ​សំបូរ​

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អាណត្តិ​ទី​៣ ប្រចាំឆ្នាំ ២០២០ នៅ​ស្រុក​ប្រាសាទ​សំបូរ​

ខេត្ត​កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពង់ធំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ លើក​ទី​២ អាណត្តិ​ទី ៣ ប្រចាំឆ្នាំ ២០២០ នៅ​សាលា ស្រុក​ប្រាសាទ​សំបូរ ក្រោម​អធិបតីភាព​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត មេបញ្ជាការ​កងកម្លាំង ទាំង​៣ ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ ភូមិ និង​ប្រជាពលរដ្ឋ ជាច្រើនរូប​។​

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម ឈុន ឈ​ន់ ប្រធាន ក្រុមប្រឹក្សា ខេត្ត បាន លើកឡើងថា វេទិការ​ផ្សព្វផ្សាយ​និង ពិគ្រោះ​យោបល់​ថ្ងៃនេះ​គឺជា​ការផ្ដល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​ជាមួយនឹង រដ្ឋបាល​ខេត្ត​រដ្ឋបាល​ក្រុង​រដ្ឋបាល​ស្រុក​រដ្ឋបាល​ឃុំ​សង្កាត់​តំណាង​សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​ដើម្បី​ផ្លាស់ប្ដូរ បទពិសោធន៍​និង​ផ្ដល់​ប្រឹក្សា​អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​ខេត្ត​កំពង់ធំ​ប្រកបដោយ​ចីរភាព​និង​ប្រសិទ្ធភាព ហើយ រាល់ បញ្ហា​និង​សំណូមពរ​អនុសាសន៍​នានា​សម្រាប់​កែលម្អ​ដល់​ការអភិវឌ្ឍ​មូលដ្ឋាន​នៃ​ខេត្ត​កំពង់ធំ​នេះ ព្រោះ​យើង ទាំងអស់គ្នា​ចង់បាន​នូវ​ការផ្ដល់សេវា​សាធារណៈ​អំពី​រដ្ឋបាល​ខេត្ត​រដ្ឋបាល​ក្រុង​រដ្ឋបាល​ស្រុក​រដ្ឋបាល ឃុំ​សង្កាត់ ឲ្យ​កាន់តែ​ល្អប្រសើរ​។​

ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សុខ លូ បាន​សង្កត់ធ្ងន់ថា សូម​យើង​ទាំងអស់ គ្នា​រួម​ទាំង អាជ្ញាធរ មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អំពី​គុណភាព​នៃ​ការទទួល​បាន​ព័ត៌មាន អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​បទល្មើស​គ្រប់​រូបភាព ត្រូវតែ​ខិតខំ​ដោះស្រាយ​នូវ​សំណូមពរ ដែល​ប្រជាពលរដ្ឋ​បានលើកឡើង ឱ្យ​បាន​រួសរាន់​ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សំដៅ​ធ្វើ ឱ្យ​វេទិកា សាធារណៈ​ទទួលបាន​នូវ​គុណ ប្រយោជន៍​ក្នុង​ការឆ្លើយតប​ពិត និង​អោយ​ស្រប​តាម​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។​

ឯកឧត្តម បាន​បន្ថែមថា សូម​រួមចំណែក​ជាមួយ​គ្នា​ដើម្បី​ដោះ​បញ្ហា ដែល​នៅ សេសសល់ ដូចជា​ដោះស្រាយ​នូវ​ការ​ពិតៗ នៅ​នឹង​មូលដ្ឋាន ការងារ​បង្កបង្កើនផល និង​ដោះស្រាយ​នូវ ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំងឡាយ​ដែល​មាន​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងមក​នេះ​។ រួម​គ្នា​ដោះ​បញ្ហា​បន្តទៀត ដោយ​យើង​មិន​ត្រូវ​ទម្លាក់កំហុស​លើ​អ្នកណា​ម្នាក់​នោះ​ទេ​ពីព្រោះ​បញ្ហា​នេះ​វា​មិនមែន កើតឡើង​តែ​កម្ពុជា​ទេ គឺ​កើតឡើង​នៅលើ​ពិភពលោក ។​

​ឯកឧត្តម ឈុន ឈ​ន់ ក៏​បាន​ក្រើនរំលឹក​ដល់​អង្គ​វេទិការ​ទាំងមូល​ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ក្នុងការ​ធ្វើ​ដំណើ​ររ​តាម​ដងផ្លូវ​ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាច​រណ៍ មាន​ការយោគយល់ អធ្យាស្រ័យ ឲ្យ​គ្នា​ទៅវិញទៅមក ក្នុងការ​ធ្វើ​ដំណើរ​ដើម្បី​សេចក្តីសុខ​សុវត្ថិភាព​ទាំងអស់គ្នា ពិសេស​រួម​គ្នា​បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា ដោយ​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រាជ រដ្ឋាភិបាល កម្ពុជា​។​

​សូមជម្រាបថា ក្នុង​អង្គ​វេទិកា​នេះ ប្រជា​លព​រដ្ឋ​បាន​លើកឡើង​នូវ​សំណួរ និង​សំណូមពរ ចំនួន​២៨ ដើម្បីឱ្យ ក្រុមការងារ ធ្វើ​ការឆ្លើយតប និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​មាន​ដូចជា​៖ -​ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន សុវត្ថិភាព -​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ,​ការផ្តល់​សេវាសាធារណ​: -​ការធ្វើ​អត្តសញ្ញាណប័ណ្ណ ,​ការចុះ​សំបុត្រ​អត្រានុកូលដ្ឋាន ,​ការងារ​ដីធ្លី និង​ការងារ​សាងសង់​សំណង់​,​អគ្គស​នី​,​ប្រព័ន្ធ​ប្រឡាយ​ទឹក -​បញ្ហា​កន្លែង​ដាក់​សំរាម និង​សំរាម​នៅក្នុង​ផ្សារ​ជាដើម​។ អង្គ​វេទិការ​បាន​ឆ្លើយតប​ទៅនឹង​សំណូមពរ មតិយោបល់ ដែល​ជា​កង្វល់​នានា​ខាងលើ ត្រូវបាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត ពិសេស​មន្ត្រី​ជំនាញ​បានធ្វើការ ឆ្លើយតប​បំភ្លឺ និង​ដោះស្រាយ​ជូន​ភ្លាមៗ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com