ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​

ព្រឹត្តិការណ៍  អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី ១៤ ខែ មេសា ឆ្នាំ ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០២៥ ក្រោម​ប្រធានបទ “​ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​” នៅ​ខេត្ត​សៀមរាប ។​

​សម្តេច​មហា​បវរ​ធិបតី បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់ រួមមាន​៖ ទេសចរណ៍​វប្បធម៌​ប្រពៃណី​, ទេសចរណ៍​ព្រឹត្តិការណ៍​សង្គម​, ទេសចរណ៍ធម្មជាតិ និង ទេសចរណ៍​បុរាណ​ស្ថាន ។ ទន្ទឹម​នឹង​ការរៀបចំ​សង្ក្រាន្ត​នៅលើ​ទឹកដី​អង្គរ​ដ៏​បវរ​នៃ​យើង​, សង្ក្រាន្ត​នៅ​គ្រប់​រាជធានី​-​ខេត្ត ក្រុង ស្រុក និង តាម​វិទ្យាល័យ​នានា ទូទាំង​ប្រទេស បាន និង កំពុង​រៀបចំ​ដូច​គ្នា ។ នេះ ក៏​ជា​ពេលវេលា ដែល​យើង​បាន​បង្ហាញ​នូវ វប្បធម៌ ប្រពៃណី​របស់​យើង សម្រាប់​ជា​មោទនភាព ហើយក៏​ជា​ការអភិរក្ស សម្រាប់​ផ្នែក​សិល្បៈ វប្បធម៌ និង អត្តសញ្ញាណ​ជាតិ​របស់​យើង ។​

​ជាមួយគ្នានេះ​, សម្ដេច​បវរ​ធិបតី បាន​រំលេច​អំពី​គោលបំណង​ធំ ៣ របស់​អង្គរ​សង្ក្រាន្ត គឺ​បំផុសស្មារតី​ស្នេហា​ជាតិ​, លើកស្ទួយ​វិស័យ​ទេសចរណ៍ និង លើកកម្ពស់​សេដ្ឋកិច្ច​។ ការ​បំផុសស្មារតី​ស្នេហា​ជាតិ គឺ​ប្រមូលផ្ដុំ​សាមគ្គី​ជាតិ​ពី​គ្រប់​សមាសភាព​ក្នុង​សង្គម​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ ដែល​ធ្វេី​ឱ្យ​ខេត្ត​សៀមរាប​ក្លាយ​ជា​ទីតាំង​ទាក់ទាញ​ភ្លៀវ​ទេសចរ និង​លើកតម្កើង​តម្លៃ​វប្បធម៌​របស់​ជាតិ​យើង និង​ជា​ព្រឹត្តការណ៍​ដែល​មាន​ការចូលរួម​ពី​ប្រជា​ល​រដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ និង​សាសនា ឡើយ ។ ការលើកស្ទួយ​វិស័យ​ទេសចរណ៍ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​និយាយ​ដោយឡែក និង​បាន​ស្គាល់ និង​មក​កម្សាន្ត នៅ​ប្រទេស​កម្ពុជា និយាយ​ជា​រួម​។ ការលើកស្ទួយ​សេដ្ឋកិច្ច​សំដៅ​ដល់​ការលេីកស្ទួយ​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក៏​ជា​ដូចជា​ការរៀបចំ​សង្ក្រាន្ត​នៅតាម​តំបន់​ផ្សេងៗ​ទៀត ដោយ​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ចូលរួម​លក់ដូរ ដោយផ្ទាល់​នៅក្នុង​ទីតាំង​សមរម្យ​នៅក្នុង​ព្រឹត្តិការណ៍​តែម្ដង ។​

​បន្ថែម​ពី​នេះ​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការបង្ហាញ​នូវ​ព្រឹត្តិការណ៍​ជា​ច្រើន នៅក្នុង​ខេត្ត​សៀមរាប បាន​រៀប​ចំ​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខសន្តិភាព ដែល​ប្រៀបបាន​ជា​ជំនួប​ត្រីកោណ​រវាង មនុស្ស​, វប្បធម៌​រូបី និង អរូបី ដោយ​មនុស្ស​បាន​នាំមក​នូវ​សិល្បៈ និង ទំនៀម​ទំលាប់​គ្រប់​ទម្រង់ ដែល​ជា​សិល្បៈ វប្បធម៌​អរូបី មកកាន់​ទីតាំង​តំបន់​ប្រវត្តិសាស្ត្រ​នៃ​វប្បធម៌​រូបី ។ ការណ៍​នេះ បាន​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត និង តម្រូវការ​របស់​យុវជន​ជំនាន់​នេះ ដើម្បី​បន្ត​កសាង សម្រាប់​បន្សល់​ទុក​ដល់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត ។ ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ យើង​អាច​មើលឃើញ​ច្បាស់​ថា យុវជន​ពិតជា​ទទួលបាន​នូវ​ផលប្រយោជន៍​យ៉ាង​ធំធេង ពី​សុខសន្តិភាព និង ការអភិវឌ្ឍ​ជាតិ ។ ដូច្នេះ​សូម​ការគាំទ្រ​រាល់​សកម្មភាព​ទាំងឡាយ​របស់​យុវជន​ក្នុង​ការចូលរួម​ទ្រទ្រង់​នូវ​គ្រប់​ទម្រង់​នៃ​វប្បធម៌​ប្រពៃណី​ជាតិ​យើង នោះឡើយ ។​

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​រំលេច​បន្ថែមថា មាន​កត្តា ៣ ដែល​ធ្វើឱ្យ​ប្រជាជន​សប្បាយរីករាយ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ៖
​ទី​១. កត្តា​សុខសន្តិភាព និង សុវត្ថិភាព ដែល​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ធ្វើ​ដំណើរ ដោយ​គ្មាន​ការភ័យខ្លាច​
​ទី​២. ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​របស់​យើង​កាន់តែ​ប្រសើរ ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើដំណើរ​បាន​ទៅ​គ្រប់​ទីកន្លែង ហើយ​ប្រើ​ពេល​តិច
​ទី​៣. មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ មាន​កាន់តែច្រើន ដែល​ឆ្លុះបញ្ចាំង​ពី​ភាពប្រសើរឡើង​នៃ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ ៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com