ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!

មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!

​គិត​ត្រឹម​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៥​នេះ មន្ត្រី​អត្តសញ្ញាណ​កម្មបាន​បន្ត​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ជាង​៣​ម៉ឺន​សេវា​។ សេវា​ដែល​បាន​ផ្តល់​ជូន​នោះ​រួមមាន សេវា​លិខិតឆ្លងដែន​ជាង​១​ម៉ឺន​ក្បាល លិខិត​ធ្វើដំណើរ​ជាង​១​ពាន់​ក្បាល សៀវភៅ​ស្នាក់នៅ​ជាង​៤​ពាន់​ក្បាល សៀវភៅ​គ្រួសារ​ជាង​៣​ពាន់​ក្បាល និង​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង​១​ម៉ឺន​សន្លឹក​។

​សម្រាប់​សេវា​លិខិតឆ្លងដែន បច្ចុប្បន្ន​មាន​ទីតាំង​ផ្តល់​​ចំនួន​៧​ទីតាំង រួមមាន នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ សាខា​លិខិតឆ្លងដែន​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ សាខា​លិខិតឆ្លងដែន​ខេត្ត​បាត់ដំបង ខេត្ត​កោះកុង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​មជ្ឈមណ្ឌល Heritage Walk ក្រុង​សៀមរាប និង សាខា​លិខិតឆ្លងដែន​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​(​អ៊ី​អន​៣)​។​សម្រាប់​សេវា​លិខិត​ធ្វើដំណើរ​ផ្តល់​នៅ​សាខា​ផ្សារ​ស្ទឹងមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ​។ ចំពោះ​សេវា​សៀវភៅ​គ្រួសារ​ផ្តល់​នៅ​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ សេវា​សៀវភៅ​ស្នាក់នៅ ផ្តល់ជូន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ សង្កាត់​។

​ដោយឡែក​ចំពោះ​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ផ្តល់​នៅ​ទីតាំង​រួម​មាន នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​  ដែល​ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ផ្សារ​ទំនើប​អ៊ី​អន​២ និង ផ្សារ ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​(​អ៊ី​អន​៣) ក្នុងនោះ​ក៏​ធ្វើ​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ខណៈ​ការងារ​នេះ​ពលរដ្ឋ​អាច​ទៅ​ស្នើសុំ​បាន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​ផង​ដែរ​៕

​កញ្ញា សេង សុខ​ហ៊ុន
​មន្ត្រី​ព័ត​មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com