ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សមត្ថកិច្ច​រឹតបន្ដឹង​គ្រប់​ហាង​កាហ្វេ​មិនអោយ​មាន​ល្បែងស៊ីសង​

​សមត្ថកិច្ច​រឹតបន្ដឹង​គ្រប់​ហាង​កាហ្វេ​មិនអោយ​មាន​ល្បែងស៊ីសង​

ខេត្តសៀមរាប ៖ នគរបាល​រដ្ឋបាល​សង្កាត់​គោកចក​នៃ​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​នៅ​ថ្ងៃ​ទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ហៅ​ម្ចាស់​ទីតាំង​ហាង​កាហ្វេ​ស្ថិតនៅ​នៅ​ផ្លូវ​បេតុង ភូមិ​វាល សង្កាត់​គោ​កក ខាងលិច​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​គោកចក មក​ធ្វើ​កិច្ចសន្យា កុំឲ្យ​មាន​ការបើក​ល្បែងស៊ីសង ដល់​អ្នក​មក​ផឹក​កាហ្វេ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា បន្ទាប់ពី​មាន​ព័ត៌មាន​ថា ហាង​កាហ្វេ ខាងលើ មាន​បើក​ល្បែងភ្នាល់ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​ម​ជាក់ស្ដែង និង បាន​នាំ​ម្ចាស់ផ្ទះ​ឈ្មោះ ឃិ សុខា​ក់ ភេទ ស្រី​អាយុ ៦០​ឆ្នាំ មក​សស​ក​សួរ​នៅ​ប៉ុស្តិ៍​។​

​ស្ត្រី​ម្ចាស់​ហាង​កាហ្វេ បាន​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ​របស់​គាត់ ពិតជា​បាន​លក់​កាហ្វេ លេង​អុកចត្រង្គ និង​បើក​មើល កីឡា​ប្រដាល់ ជា​យូរ​ឆ្នាំ​មកហើយ គាត់​ទទួល​ភ្ញៀវ​ដែល​មក​ញ៉ាំ កាហ្វេ ជា​រាងរាល់ថ្ងៃ​។

​ប៉ុន្តែ​ត្រង់​ថា​មាន​អ្នក​ណា​ឬ​ជនខិលខូច​ណា ម្នាក់​លួច ភ្នាល់​គ្នា​លួចលាក់ គាត់​មិន​បានដឹង​នោះទេ​។ នៅក្នុង​នោះ​គាត់​ក៏​មាន​បិត​បម្រាម​ហាម​លេង​ល្បែងស៊ីសង នៅលើ​ជញ្ជាំង ផ្ទះ​របស់​គាត់​ផង​ដែរ​។ ទោះយ៉ាងណា​ក៏ដោយ សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា អប់រំ និង បញ្ឈប់​មិន​អោយ​មាន​លេង ល្បែងស៊ីសង​ទៀត នៅលើ​ទីតាំង​ហាង​កាហ្វេ​របស់គាត់​។ ក្នុងករណី ដែល​នៅតែ​បន្ត​សមត្ថកិច្ច​និង សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​ចុះបង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​តែម្ដង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com