ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើកទឹកចិត្ត​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ និង​ណែនាំ​អាជ្ញាធរ​ជាប់​ព្រំដែន ត្រៀម​បង្ការ ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​!

ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​សម្តែង​ការលើកទឹកចិត្ត​ដល់​អង្គការ​ដៃគូ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ទាំង​បួន ដែល​ត្រូវបាន​កំណត់​ដោយ​ឯកភាពគ្នា ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ព្រមទាំង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាប់​ព្រំដែន​ត្រៀម​លក្ខណៈ​បង្ការ និង​ទប់ស្កាត់​ជនអន្ដោប្រវេសន៍ ចេញ​-​ចូល​កម្ពុជា ដោយ​ខុសច្បាប់ នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ឆ្នាំ​២០២៥ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ពី​វេទិកា​នោះដែរ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​លើកឡើង​ថា ពិធី​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ត្រូវបាន​ធ្វើឡើង​ជា​ប្រចាំ ដើម្បី​ចែក​ជូន​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ជ្រាប​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង ក្នុង​ការបង្ការ ទប់ស្កាត់ ឈាន​ទៅ​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស រហូត​ទទួល​លទ្ធផល​ដ៏​ធំធេង​នេះ​។ លទ្ធផល​នេះ​ក៏​ជា​ការបង្ហាញ​នូវ​ឆន្ទៈ​រួម និង​កម្លាំង​សរុប ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​រាជរដ្ឋាភិបាល ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ទាំង​វិស័យ​សាសនា និង​វិស័យ​ឯកជន បាននាំគ្នា​ពុះពារ​គ្រប់​ឧបសគ្គ និង​ភាព​ប្រឈម​ទាំងឡាយ ដើម្បី​ធ្វើឱ្យ​សម្រេច​នូវ​លទ្ធផល​នេះ​។

​ទន្ទឹម​នឹង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បាន​មានប្រសាសន៍​លើក​ទឹកចិត្ត​ដល់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ ដែល​មាន​ពលករ​ច្រើនជាងគេ ត្រូវ​ត្រៀម​លក្ខណៈ​ក្នុង​ការបង្ការ ទប់ស្កាត់​ឱ្យបាន ព្រោះ​កន្លង​ទៅ ឯកឧត្តម បាន​សង្កេតឃើញថា នៅតែ​មាន​ប្រជាពលរដ្ឋ​វិល​មក​វិញ​មួយ​ចំនួន​តូច ឆ្លងកាត់​ដោយ​ខុសច្បាប់ ដែល​នេះ​ទាមទារ​ឱ្យមាន​ការត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​ឱ្យបាន​ជនអន្តោប្រវេសន៍ និង​ពលករ​ចេញ​-​ចូល​ដោយ​ស្របច្បាប់​។​

​ឯកឧត្តម​បន្តទៀតថា ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​មួយ​ដែល​រងគ្រោះ​ដោយ​ការគំរាមកំហែង​ពី​បទល្មើស​ឆ្លងដែន មាន​ជាអាទិ៍ បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាដើម​។ ក្នុង​នោះ​សមត្ថកិច្ច​កម្ពុជា បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា និង​ទីតាំង​ដែល​សង្ស័យ​ថា​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់ ហើយ​បាន​សហការ​ជាមួយ​ស្ថានទូត ឬ​ស្ថាន​តំណាង​បេសកកម្ម នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​ត្រូវបាន​រកឃើញ​នៅ​កម្ពុជា និង​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​។

​ជាមួយគ្នា​នោះ​ប្រមុខ​ក្រសួងមហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​គ្រប់​កិច្ចសហការ​ពី​សមត្ថកិច្ច​ជំនាញ និង​ស្ថានទូត ឬ​ស្ថាន​តំណាង​នៃ​បណ្តា​ប្រទេស ក្នុងនោះ​មាន​សហរដ្ឋអាមេរិក ប្រទេស​ញ៉ូ​សេ​ឡែ​ន ប៉ូឡូញ បែលហ្ស៊ិក ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ជប៉ុន ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម ដែល​សកម្មភាព​នេះ​បាន​បង្ហាញ​អំពី​កិច្ចសហការ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com