ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានអញ្ជើញ​ជា​អធិបតី​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម ក្នុង​ខែ​រ៉ា​ម៉ា​ឌន ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ការ​ស្រាយ​បួស​ជា​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​សាសនិក​ខ្មែរឥស្លាម​ទាំង​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក​សុទ្ធ​តែ​ធ្វើ​ការប្រតិបត្តិ​ដូចគ្នាៗ​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ការ​ស្រាយ​បួស​ជា​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​បងប្អូន​សាសនិក​ខ្មែរ​ឥស្លាម ទាំង​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក សុទ្ធ​តែ​ធ្វើ​ការប្រតិបត្តិ​ដូចគ្នា​។ ហើយ​នៅពេល​ផ្តើម​ចូល​ខែ​រ៉ា​ម៉ា​ឌន ខ្ញុំ​បាន​ផ្ញើ​សារ​ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា និង​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក និង​ជូនពរ​នៅ​ពេល​បញ្ចប់​ខែ​រ៉ា​ម៉ា​ឌន​ដោយ​ជោគជ័យ ដែល​អនុវត្ត​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​តេជោ​»​។​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅពេល​បច្ចុប្បន្ន បាន​បន្ដ​អនុវត្ត​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី ក្នុង​ការយកចិត្តទុកដាក់​ដល់​សាសនិក​ខ្មែរឥស្លាម​នៅ​ទូទាំង​ប្រទេស ក្នុង​អំឡុង​ពេល​ចាប់ផ្ដើម​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់​ខែ​ម៉ា​រ៉ា​ឌន តាមរយៈ​ការផ្ញើ​សារ​ជូនពរ​សាសនិក​ឥស្លាម​កម្ពុជា​។​

​បន្ថែម​ពី​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខ្មែរ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​បន្ត​សហការ​ប្រកបដោយ​សាមគ្គីភាព និង​មិត្តភាព ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍ សាសនា​ដទៃទៀត ទាំង​ក្នុង​ថ្នាក់ជាតិ​-​អន្តរជាតិ ដោយ​ឈរ​លើ​គោលការណ៍ សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស ដែល​មាន​លោក អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ជា​ប្រធាន ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​បង្ហាញ​ឲ្យឃើញ​នូវ​សាមគ្គីភាព ការយោគយល់​គ្នា និង​ការរស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ក្តីមេត្តា ករុណា រវាង​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​ក្រោម​ម្លប់​សុខសន្តិភាព​។​

​សម្ដេច​បន្ដ​ទៀត​ថា ការរៀបចំ​នេះ​ក៏​ជា​ការផ្ដល់​ឱកាស​សម្រាប់​ឲ្យ​អ្នកចូលរួម​ពិធី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់តែ​ជិតស្និទ្ធ​, ផ្លាស់ប្តូរ​គំនិត​យោបល់​, ចែករំលែក​បទពិសោធ​ល្អៗ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​នៅ​កម្ពុជា សំដៅ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព និង​សុ​វត្ថ​ភាព ទាំង​ផ្លូវកាយ​, ផ្លូវចិត្ត និង​ស្មារតី នៅក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ​ ។

រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំ​ទូលាយ​ដល់​ប្រជាជន​ទូទៅ ដែល​ឈរ​លើ​មូលដ្ឋាន នៃ​ការពង្រឹង​សុខដុម​នីយកម្ម​សាសនិក នៃ​គ្រប់​និកាយ​សាសនា ហើយ​ប្រឆាំង​នូវ​រាល់​ទង្វើ​រើសអើង​សំដៅ​ទប់ស្កាត់​ការ​យក​សាសនា ទៅ​ធ្វើ​អាជីវកម្ម​ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com