ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៨​រោច ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​សម្ដេច​ទាំង​២​រូប បាន​ទទួល​នូវ​ការ​សព្វ​ព្រះ​ហឫទ័យ​ប្រោស​ប្រទាន ពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រាស់​បង្គាប់ ដំឡើង​ឋានន្តរសក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​» កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​មោទនភាព​យ៉ាងខ្លាំង ក្រោយ​ព្រះមហាក្សត្រ ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន​ផ្តល់​ឋានន្តរសក្តិ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ជូន​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​សង្គហ​បណ្ឌិត ម៉ែន សំអន នាពេលនេះ ដែល​ពិតជា​សាក​សម​នឹង​ទទួល ខណៈ​លោក​ទាំង​ពីរ​គឺ​បាន​ជួយ​ជាតិ​មាតុភូមិ និង​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​រហូតដល់​សព្វថ្ងៃនេះ​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា នៅពេលដែល​មាន​ការបំពាក់​ឋានន្តរសក្តិ​​ជូន​សម្ដេច​ទាំង​ពីរ ក៏​មាន​ការលើកឡើង​ថា​ហេតុអ្វី​មិន​បំពាក់​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ផង​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា មូលហេតុ​ដែល​មិន​បំពាក់​ឋានន្តរសក្តិ ផ្កាយ​មាស ៥ ជូន​សម្តេច​ក្រឡាហោម ស ខេង ដោយសារ​តែ​សម្ដេច​ក្រឡាហោម ស ខេង ជា​មន្ត្រី​ស៊ីវិល​។ សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​រំលឹកថា មាន​គណបក្សនយោបាយ​ច្រើនណាស់ ដែល​ចង់​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បែកបា​ក់​សាមគ្គី​គ្នា ប៉ុន្តែ​ការព្យាយាម​របស់​គណបក្ស​ទាំងនោះ​ត្រូវបាន​បែកបាក់​ខ្លួនឯង​វិញ​។​

​សម្តេច​បាន​លើកឡើង​ថា ការព្យាយាម​របស់​ក្រុម​ទាំងនោះ គឺ​មិន​អាច​ទៅរួច​នោះទេ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ បាន​ដើរ​ត្រូវ​ស៊ីសង្វាក់​គ្នា​ណាស់​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ពី​ការផ្ដល់​ឋានន្តរសក្តិ ជូន​ថ្នាក់ដឹកនាំ​៣ រូប​មុន​ផងដែរ មាន​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និង​សម្ដេច​ផ្ទាល់ គឺជា​ព្រះរាជទាន​មិនមែន​ជា​ការស្នើ​សុំ​ទេ គឺ​នៅ​ឆ្នាំ​២០០៧ ដែល​ត្រូវបាន​ប្រទាន​ជាថ្មី​ម្តងទៀត ហើយ​ផ្កាយ​មាស​នេះ មិន​បាន​ផ្តល់​ជូន​សម្តេច​ក្រុមព្រះ​ទេ ដោយសារ​បាន​បញ្ចុះ​សក្តិ​ម្តង​ហើយ នៅត្រឹមតែ​ផ្កាយ​៤​ប៉ុណ្ណោះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មាន​អត្តលេខ​យោធា ០០២ ចំណែក​សម្តេច​ក្រុមព្រះ មាន​អត្តលេខ​០០១​។ សម្តេច​បាន​មានប្រសាសន៍ថា សម្ដេច​បាន​ចូលធ្វើ​ទាហាន​ចាប់ពី​ថ្ងៃ​ទី ៤ មេសា ១៩៧០ រហូតដល់​ឆ្នាំ ១៩៩៣ ទើប​ទទួលបាន​ឋានន្តរសក្តិ ។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ការផ្តល់​ឋានន្តរសក្តិ​ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច ម៉ែន សំអន នាពេលនេះ ជា​ការឆ្លើយតប​ចំពោះ​គុណបំណាច់ ដែល​បាន​ធ្វើ​កិច្ច​ការងារ​បម្រើ​ជាតិ ហើយ​សម្តេច​ទាំង​ពីរ​ក៏​ជា​អ្នកចូលរួម​បង្កើត​របបរាជានិយម​ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ចូលរួម​ជាមួយ​សម្តេច ក្នុង​កិច្ចការងារ​ជាច្រើន​កន្លងមក​។

​សម្តេច​តេ​ជោបាន រំលឹក​ឡើង​ពី​ប្រវត្តិសាស្ត្រ​ការតស៊ូ ជាមួយ​យុទ្ធ​មិត្ត ដើម្បី​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការតស៊ូ​មតិ​ក្នុង​រដ្ឋសភា ដើម្បី​ទាមទារ​សំឡេង​ពីរភាគបី នៅក្នុង​រដ្ឋសភា និង​គោលការណ៍​៥០​បូក​១​។ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហើប​ឲ្យដឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​តម្រូវឲ្យ​អ៊ុនតាក់​គ្រប់គ្រង​ក្រសួង​ចំនួន​ប្រាំ​នៅ​កម្ពុជា ក្នុងនោះ មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​ហិរញ្ញវត្ថុ ការពារជាតិ និង​ក្រសួង​យុត្តិធម៌​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅពេល​មាន​សភាពការណ៍​កើតឡើង សម្ដេច​ហាក់ដូចជា​មាន​និស្ស័យ​ពី​អតីត​ជាតិ ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។ មាន​សម្ដេច ទៀ បាញ់ ម្នាក់​ប្រៀប​ដូចជា​មាន​ទាហាន​មួយ​កងពល មាន​ការងារ​លំបាកៗ តែងមាន សម្តេច​ទៀ បាញ់ នៅ​ជាមួយ​សម្ដេច​ជានិច្ច​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា បើ​និយាយ​ពី​នយោបាយ ឈ្នះ​-​ឈ្នះ បើ​គ្មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ទេ​

​សម្ដេច​មិន​ប្រាកដថា នឹង​ជោគជ័យ ឬ​អត់​នោះទេ ដែល​សម្តេច​មាន​ភាពនឹងន​រ ក្នុង​វិភាគ​សភាពការណ៍​។

​បន្ទាប់មក ក៏​មាន​ពិធី​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ពិធី​ជូន​ដាច់​ផ្កា​ពី​ក្រសួង​ស្ថាប័ន​សំខាន់ៗ​ផងដែរ មាន ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​រាជធានី​ខេត្ត​ជាច្រើន​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com