ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ផ្ទះ​ពលរដ្ឋ​ចំនួន ៣ ខ្នង នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

​ផ្ទះ​ពលរដ្ឋ​ចំនួន ៣ ខ្នង នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

(​កំពង់ធំ​) ៖ ថ្ងៃ​សៅរ៏ ១៤​រោច ខែ​ក​ក្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ វិច្ឆិការ ឆ្នាំ ២០២០ វេលា​ម៉ោង ១២ និង ១៥​នាទី មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ ០១ ករណី ចំនួន ៣ ខ្នង ស្មើនឹង ៣ គ្រួសារ ស្ថិតនៅ​ភូមិ​បុស្ស​ធំ ឃុំ​ក្រយា ស្រុក ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ។​

​លំនៅដ្ឋាន​ទី​១ – ម្ចាស់​ឈ្មោះ យាន រ៉ុម ភេទ ស្រី អាយុ​៥២​ឆ្នាំ
– ប្រភេទ​សំណង់​: ផ្ទះ​ធ្វើ​អំពី​ឈើ ទំហំ​០៧​ម​x១២​ម ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ក្តា រនា​បក្តា ដោយ​រង​ការខូចខាត​ដូចជា ៖ ឆេះ​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង​ទំហំ​០៧​ម​x១២​ម​
-​ប្រាក់​បាត​ចំនួន​១០០០​បាត -​ខ្សែក​មាស​ចំនួន​០២​ខ្សែ​ស្មើ​១​ដំឡឹង​២​ជី -​ខ្សែក​ផ្លាក​ទីន​ចំនួន​០១​ខ្សែ​ស្មើ​១​ដំឡឹង -​ក្រវិល​មាស​ចំនួន​០២​គូ​ស្មើ​០១​ជី -​ចិញ្ជៀន​ផ្លាក​ទីន ០១​ជី -​អង្ករ​ចំនួន​០១​បេ -​ស្រូវ​ចំនួន​៧៥០​គី​ឡូ -​ធុង​ទឹក​កកធំ​ចំនួន​០២ -​សៀវភៅ​គ្រួសារ​,​សំបុត្រកំណើត​,​ប័ណ្ណ​ក្រីក្រ អត្តសញ្ញាណ​បណ្ណ័​២​សន្លឹក – និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត​។​

​លំនៅដ្ឋាន​ទី​២ – ឈ្មោះ ឈន មករា ភេទ ប្រុស អាយុ ៣០​ឆ្នាំ ដោយ​រង​ការខូចខាត​ដូចជា – ប្រភេទ​សំណងផ្ទះ​ឈើ​លើ​ថ្ម​ក្រោម – ទំហំ ៧​ម x ១២​ម ប្រក់​ក្បឿង ជញ្ជាំង​ក្តា រនា​បក្តា សំភា​រះ​ក្នុង​ផ្ទះ​ឆេះ​ទាំងស្រុង​។​

​លំនៅដ្ឋាន​ទី​៣ ៖ ឈ្មោះ ដក ឌួង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ប្រភេទ​សំណង់ផ្ទះ​ឈើ​លើ​សរសរ​ថ្ម ដោយ​រង​ការខូចខាត​ដូចជា – ទំហំ ០៧ x ១២​ម ដំបូល​ប្រក់​ក្បឿង ជញ្ញាំង​ក្តា រនា​បក្តា – ក្រវិល​មាស​១​គូ ១​ជី – ខ្សែរ​ក​ផ្លាក​ទីន ១ ជី – លុយ​បាត​១ ម៉ឺន – លុយ​រៀល ២០​ម៉ឺន – សំភារ​: ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង ។​

​តាម​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង មូលហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​អគ្គិភ័យ​នេះ គឺ​មកពី​ផ្ទុះ​សេ​ខ្សែភ្លើង ខណៈពេល​ម្ចាស់ផ្ទះ​មិន​នៅ​ទៅ​ច្រូតស្រូវ​ទាំង ៣ ផ្ទះ​។​

​រថយន្ត​អគ្គិភ័យ​របស់​អធិការនគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្គ​បាន​ចេញ​អន្តរាគមន៍​ចំនួន​០១​គ្រឿង និង​រថយន្ត​របស់​ស្នងការ​នគរបាល​ខេត្ត​ចំនួន ០២ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៥​រថយន្ត ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com