ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឈ្មួញ​ឈើប្រណិត​ចាប់ផ្ដើម​កក្រើក​វិញ​ហើយ​

ឈ្មួញ​ឈើប្រណិត​ចាប់ផ្ដើម​កក្រើក​វិញ​ហើយ​

ឧត្តរមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​មាន​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​យាមល្បាត​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ​បាន​អោយដឹងថា មេ​ឈ្មួញ​ឈ្មោះ អាំង មករា និង​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​ឈ្មោះ ខ្វៀ​ង ធី​មៃ​(​ហៅ​យាយ​ម៉ា​យ​)​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នង់ នាងនួន តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ក្នុង​ស្រុក​អន្លង​វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​រំខាន​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ​។​

​ប្រភព​បាន​បន្ត​ថា​ឈ្មួញ​ទាំងពី​ខាងលើ​គេ​បាន​ចែក​ស៊ី​ចទ័​រគ្នា​ល្អ​ណាស់ ដោយ​លោក​អាំង មករា​ប្រមូល​ទិញ​ឈើ​ចេញពី​ភូមិ​ដងទង់​និង​ដឹក​ឆ្ពោះ​មក​ស្រុក​អន្លង់វែង ចំណែក យាយ​ម៉ា​យ​ប្រមូល​ដឹក​ចេញពី​ភូមិ​អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រសាទ​មក​ទម្លាក់​ទុក​ស្រុក​អន្លង់វែង​ដើម្បី​អារ​ជ្រៀក​និង​សាង​បន្ត​តាម​រថយន្ត​ទំនើបៗ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន​។​

​តើ​លោក​ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​២​បានដឹង​ដែរ​ឬទេ​ចំពោះ​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​អាំង មករា ម្រើ​ការ​នៅ​កងពលធំ​(​លេខ​២)​រកស៊ី​បទល្មើស​ឈើប្រណិត​ឆ្លងដែន​ខ្មែរ​ថៃ​ស្រុក​អន្លង​វែង​និង​ស្រុក​ត្រពាំង​ប្រសាទ ព្រោះ​វា​ជះ​ឥទ្ធិពល​និង​នាំអោយ​ប៉ះពាល់​ដល់​ស្ថាប័ន្ថ​ក្រសួង​ការពារជាតិ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com