ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)

ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​៖ និស្សិត​ជ័យលាភី​អាហារូបករណ៍ អ​.​ម​.​ត ទាំងអស់​ត្រូវមាន​ក្រមសីលធម៌ ឥរិយាបទ​ថ្លៃថ្នូរ គោរព​ផ្តល់​តម្លៃ​ដល់​អ្នកជិតខាង ក៏​ដូច​គោរព​ច្បាប់ និង បទ​បញ្ញាតិ​នានា​របស់​សាកលវិទ្យាល័យ ព្រមទាំង​មាន​ការចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុងសង្គម

​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ជយលាភី​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) ផ្តល់​ជូន​តាមរយៈ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត សម្រាប់​ឆ្នាំ​សិក្សា ២០២៤-២០២៥ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័ណ៌​កោះ​ពេជ្រ​។​

​មានប្រសាសន៍​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ លោកជំទាវ​បណ្ឌិត បាន​លើកទ្បើង​ថា ការអប់រំ គឺជា​កូនសោរ​មួយ​ដ៏​សំខាន់ សម្រាប់​ការត្រៀម​លក្ខណៈ​របស់​កម្ពុជា ចូលប្រឡូក​ក្នុង​សមរភូមិ​សេដ្ឋកិច្ច ដែល​ពោរពេញ​ដោយ​ការ​រត់ប្រណាំង​បច្ចេកវិទ្យា នវានុវត្តន៍​ខ្ពស់ និង​ភាព​ច្នៃប្រឌិត ដែល​ជា​កត្តា​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ជំរុញ និង​បង្កើន​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​គ្រួសារ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ និង​ការអភិវឌ្ឍ​ប្រកប ដោយ​បរិយាប័​ន្ន​, ភាព​ធន់​, និង ចីរភាព​។ ការអប់រំ និង​ការអប់រំ​បណ្តុះបណ្តាល មិន​ត្រឹមតែ​បង្កើន​ធនធានមនុស្ស​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ វិស័យ​ទាំងនេះ​បង្កើត​នូវ​ឧត្តម​ប្រយោជន៍​ជាច្រើន សម្រាប់​ប្រទេសជាតិ​។

​លោកជំទាវ​បាន​បញ្ជាក់ទៀតថា​៖ សមណ​និស្សិត និង​និស្សិត​លា​ភី​ទាំងអស់ បាន និង​កំពុង​ធ្វើ​ការវិនិយោគ​រយៈពេល​វែង សម្រាប់​មួយ​ជីវិត​ក្នុងការ​សន្សំ​បាន​នូវ​ជំនាញ​ទន់ និង​ទ្រព្យធន​មិន​ងាយ​នឹង​បាត់បង់ ដោយ​ចំណេះ​ជំនាញ​ទាំង​នេះ នឹង​ត្រូវ​រួមចំណែក​នៅក្នុង​ទីផ្សារការងារ ទាំង​ក្នុងប្រទេស និង​សកលលោក បង្កើត​ឱកាស​ឲ្យ​និស្សិត ក្នុង​ការចាប់យក​អាជីព ដែល​ស័ក្តិសម ឬក៏​អាច​មានសំណាង​ក្លាយ​ជា​សហគ្រិន​ដ៏​ល្បី​មួយ​រូប ឬក៏​ជា​អ្នក​បន្តវេន​សម្រាប់​ការងា​រាជការ ទៅ​ថ្ងៃ​អនាគត​ក៏​ថា​បាន​។​

​ជា​ចុងក្រោយ លោកជំទាវ​បណ្ឌិត បាន​ផ្តល់​អនុ​សាន៍​ដល់​និស្សិត​ជ័យលាភី​អាហារូបករណ៍ អ​.​ម​.​ត ទាំងអស់​ត្រូវមាន​ក្រមសីលធម៌ ឥរិយាបទ​ថ្លៃថ្នូរ គោរព​ផ្តល់​តម្លៃ​ដល់​អ្នកជិតខាង ក៏​ដូច​គោរព​ច្បាប់ និង បទ​បញ្ញាតិ​នានា​របស់​សាកលវិទ្យាល័យ ព្រមទាំង​មាន​ការ​​ការចូលរួម​សកម្មភាព​ស្ម័គ្រចិត្ត​ក្នុងសង្គម សកម្មភាព​មនុស្សធម៌ សប្បុរសធម៌ ជាមួយ​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍ អ​.​ម​.​ត មានដូចជា ការចូលរួម​សិក្ខាសាលា​, ទស្សនកិច្ច​សិក្សា​, វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​, សកម្មភាព​សង្គម និង​សកម្មភាព​ស្ម័គ្រចិត្ត​ជាច្រើន​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com