ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ក្រុម​ឈ្មួញ​ថា​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ឃុប​ឃឹ​ត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​

ក្រុម​ឈ្មួញ​ថា​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ឃុប​ឃឹ​ត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​

​បន្ទាយមានជ័យ ៖ មេ​ឈ្មួញ​ដែល​ធ្លាប់​រកស៊ី​ដោយ​ប្រើប្រាស់​កម្លាំង​កម្មករ​អូសរ​ទេះ​ដឹកជញ្ជូន​ទំនិញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឥលូវ​នេះ​ពួកគេ​បាន​ជួល​រថយន្ត​របស់​ថៃ​ដឹកជញ្ជូន​ទំនិញ តាម​ច្រក​ទ្វារ​ប៉ោយប៉ែត​ទៅ​ទំលាក់​នៅ​កន្លែង​ផែស្ងួត​វិញ​ម្តង​ដោយ​មាន​មន្ត្រី​គយ​និង​រដ្ឋាករ​ដែល​នៅ​កន្លែង​ទីលាន​រទេះ​មក​ត្រួតពិនិត្យ ។​

​ឈ្មួញ​ដឹក​ទំនិញ​ចេញចូល​ថៃ​កម្ពុជា​មាន​ដូច​ជា​មេ​ឈ្មួញ ជាទី ថោង​ឡេង កូន​កុង ម៉ែ​អា​ឆុន យាយ​វិត ហ៊ាណ​យ ថោង​ស៊ី​ង ចែ​ស្រី ចែ​អៀង និង​ចែ​អាង បាន​រអ៊ូរទាំ​ថា​គយ​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត រាប់​ក្បាល​ឡាន​បង់ប្រាក់​ដោយ​មិនបាច់​សរសេរ​វិក័យប័ត្រ​នាំ​ខាត​ក្រដាស់​។

​តាម​ប្រភព​របស់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ចេញ​ចូល​ថៃ​កម្ពុជា​ថា សព្វថ្ងៃ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​រថយន្ត​ដែល​ដឹក​ទំនិញ​ចេញចូល ថៃ កម្ពុជា​គឺ​មន្ត្រី​គយ​ប្រចាំការ​នៅ​ទីនោះ កូនចៅ​របស់​លោក ងួន កុសល តម្រូវអោយ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​បង់​លុយ​ក្នុង​ក្បាល​ឡាន​មួយ​ចាប់ពី ២​លាន ទៅ​៤​លាន​រៀល​ដោយ​មិន​មាន​ចេញ​វិក័យប័ត្រ​នោះទេ​។

​ប្រភព​បន្តទៀតថា​សូម្បី​តែ​ទំនិញ​ទាំងនោះ​តិចតួច​មិន​ពេញ​រថយន្ត​ក៏ដោយ ក៏​មន្ត្រី​គយ​ខាងលើ​មិន​បន្ធូរបន្ថយ​ការ​បង់លុយ​នោះដែរ​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹងថា មួយរយៈ​កូ​វិដ​19-​នេះ​គ្រប់ទឹក​តែម្តង​ហើយ លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំងក្លា​ជាង​មុន ហើយ​ពួកគេ​ប្រើ​ឈ្មោះ​លោក នូ ស៊ីថា មេ​គយ​សាខា​ខេត្ត​បន្ទាយមានជ័យ មក​បិទបាំង​យ៉ាង​រលូន​។

​ហេតុនេះ សូម​លោក​បណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​អំពើពុករលួយ យ៉ាង​ពេញទំហឹង​របស់លោក នូ ស៊ី​ថា​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​នោះទេ​។​

​ពួកគាត់​ដែល​ជា​តំណាង​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ត្អូញត្អែ​រហើយ​លើកឡើងថា សព្វថ្ងៃនេះ​លោក​នូ ស៊ីថា មេ​គយ​សាខា​ខេត្ត​បន្ទាយមានជ័យ និង​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំរឹត​ទារលុយ​ច្រើន​ពេក​ធ្វើអោយ​ពួកគាត់​ពិបាក​ក្នុង​ការរកស៊ី​ខ្លាំងណាស់​។​គាត់​បាន​នាំគ្នា​និយាយ​បន្តទៀតថា បើ​ចំពោះតែ​លុយ​បង់​ចូល​រដ្ឋ​គឺ​មិន​អី​ទេ ប៉ុន្តែ​ពួកគាត់​ខ្លាច​បំផុត​គឺ​លុយ​ក្រៅផ្លូវការ​គឺ​លុយ​ក្រោម​តុ​នេះឯង ។

​ជុំវិញ​រឿងអាស្រូវ​ច្រើនយ៉ាង​បែបនេះ​លោក​បណ្ឌិត​គុណ ញឹម មិន​គួរ​ទុក ឱកាស​ឲ្យ​លោក នូ ស៊ីថា និង​លោក ងួន កុសល គ្រប់គ្រង​ជា​ប្រធាន​សាខា និង ប្រធានការិយាល័យ​គយ​បន្តទៅទៀត​ទេ​៕

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com