ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អស់​បារម្ភ​ហើយ ! អាជ្ញាធរ​ស្រុក​ប្រាសាទ​សំបូរ​យក​អំណោយ​ចែក​ជូន​គ្រួសារ គរ ឆ្គួត មួយ​គ្រួសារ​និង​យកចិត្តទុកដាក់​រក្សា​ការពារ​សុវត្ថិភាព​ថែម​ទៀត​

អស់​បារម្ភ​ហើយ ! អាជ្ញាធរ​ស្រុក​ប្រាសាទ​សំបូរ​យក​អំណោយ​ចែក​ជូន​គ្រួសារ គរ ឆ្គួត មួយ​គ្រួសារ​និង​យកចិត្តទុកដាក់​រក្សា​ការពារ​សុវត្ថិភាព​ថែម​ទៀត​

កំពង់ធំ ៖ លោក អ៊ុច វណ្ណ​រ៉ា អភិបាល​ស្រុក​ប្រាសាទ​សំបូរ​និង​ក្រុមការងារ​យក​អំណោច​ចែក​ជូន​គ្រួសារ​រងគ្រោះ​និង​ក្រីក្រ​នៅ​ភូមិ​ទឹក​អណ្ដូង ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ​។​

ក្រោយពី​ទទួលបាន​ព័ត៏មាន​ពី​ស្ថានភាព​គ្រួសារ​ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​តែ​២​នាក់ ម្ដាយ​និង​កូនស្រី ទាំង​២​នាក់​មាន​សតិ​មិន​គ្រប់គ្រាន់ មាន​ជីវភាព​ក្រ​លំបាកលំបិន​ខ្លាំងពេក និង​ត្រូវបាន​គេ​ចាប់រំលោភ​កូនស្រី​ជា​បន្ដបន្ទាប់​ទាំង​ជើង​ជាប់ច្រវ៉ាក់​ទៀត​នោះ ធ្វើ​អោយ​អ្នកជិតខាង​និង​មហាជន​បាន​នឹក​អាណិតអាសូរ​យ៉ាង​ក្រៃលែង​ស្ទើរតែ​ទប់​ទឹកភ្នែក​មិន​ជាប់ ។​

​បើ​តាម​ការរៀបរាប់​ពី​អ្នកជិតខាង​ថា ខ្លួន​បាន​ជួយ​ចិញ្ចឹម ផ្គត់​ផ្គង​ផ្ដល់​ម្អូបអាហា​ររាល់ថ្ងៃ រហូត​អស់​លទ្ធភាព ដែល​តំរូវ​អោយ​អាជ្ញាធរ យកចិត្តទុកដាក់ ការពារ ថែរក្សា និង​ផ្គតផ្គង ជាប់​ជាប្រចាំ​។

​សម្ភារៈ​ដែល​បាន​ចែក​ជូន​គ្រួសារ​ក្រីក្រ​នៅ​ភូមិ​ទឹក​អណ្ដូង​ឃុំ​តាំង​ក្រ​សៅ -​អង្ករ ១០០​គីឡូក្រាម ឆ្នាំង​២ ចានបាយ ៥ ចាន​សម្លរ​២ ចានដែក​ធំ​១ មុង​១ កន្ទេល​១ ក្រមា​១ សាប៊ូ​៥​ដុំ ស្បែកជើងផ្ទាត់​មួយ​មួយគូរ ខ្នើយ​មួយ កញ្ច្រែង​១ បោយ​ដងទឹក​១ វែក​សម្ល​១ ទឹក​ផ្លែឈើ​មួយ​កេស​ទឹក​សុទ្ធ​បី​កេះ សំឡី​អនាម័យ​មួយ​ដុំ​សាប៊ូកក់សក់​១​ដប ច្រាស​ដុសធ្មេញ​ពី​ថ្នាំដុសធ្មេញ​២ ទឹកត្រី​៨ ដប ទឹកស៊ីអ៊ីវ ៨​ដប មី ៤០ បញ្ចប់ និង​ថវិកា​៤៥០,០០០​រៀល​.​លោក​លោក លឹម​វណ្ណា អាជីវករ​ផ្គត់ផ្គង់​អគ្គីសនី​ស្រុក​ប្រាសាទ​សំបូរ​បាន​ឧបត្ថម្ភ​អំពូល​សូ​ឡា​ចំនួន ១​ផ្ទាំង​ដើម្បី​បំភ្លឺ​ផ្ទះ​នៅពេល​យប់ អំណោយ​ទាំងនេះ​ទុកដាក់​ដោយ​លោក មេភូមិ ជា​អ្នករៀបចំ​កែតម្រូវ​ប្រចាំថ្ងៃ​តាម​ការ​គួរ​។​

​លោក អ៊ុច វណ្ណ​រ៉ា អភិបាល​ស្រុក​ប្រាសាទ​សំបូរ បាន​ផ្ដល់​បទ​សម្ភាស​តាម​ប្រព័ទ្ធ​តេ​លេក្រា​ម​ថា ក្រុម​គ្រួសារ​មួយ​នេះ​ត្រូវបាន​អាជ្ញាធរ​យើង​យកចិត្តទុកដាក់​ណាស់ ក្រុម​គ្រួសារ​នេះ​បាន​ទទួល​កញ្ចប់​ថវិកា​រ​របស់​រដ្នាភិបាល​ក្នុង​សម័យ កូវី​ត នេះ​ជា​រាងរាល់​ខែ​ដែរ តែ​ប៉ុន្មាន​ថ្ងៃនេះ​យើង​ទទួល​ព័ត៏មាន​បាន​ថា​មាន​ជនដៃដល់​ចាប់រំលោ​ភ​កូនស្រី យើង​ក៏​បានអោយ​សមត្ថកិច្ច​ចាប់​ជនដៃដល់​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ហើយ ចំពោះ​ចាត់កា​រពារ​សុវត្ថិភាព​និង​សនិ្ដ​សុខ ក្រុម​គ្រួសារ​នេះ​ថ្ងៃ​ខាង​មុខ គឺ​អាជ្ញា​ភូមិ ឃុំ ស្រុក កំពុងតែ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ប្រកបដោយ​គំនិត​ឆ្លាត់​វៃ​ដោយ​មិន​ទុកអោយ​គាត់​មាន​គ្រោះថ្នាក់​ទៀតឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com