ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​នៅ​រដូវ​រំហើយ​នេះ​

ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​នៅ​រដូវ​រំហើយ​នេះ​

កំពង់ធំ ៖ ឯកឧត្តម ខាន់ ខុន ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា​និង​ជា​នាយក​សមាគម​បេសកកម្ម​ដំណឹង​ល្អ សហការ​ជាមួយ​ក្រុមហ៊ុន​ប៊ីម៉ា​រៀល​អ៊ី​ស្ទេ​ត​(BemaReal Estateco.Ltd) បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​សុខភាព​នៅ​
​រដូវរំហើយ​នេះ​។​

​ការអំពាវនាវ​បែប​នេះ​របស់​ឯកឧត្តម ខាន់ ខុន នៅក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន​៨០​គ្រួសារ មកពី​ឃុំ​ក្រវ៉ា​និង​ឃុំ​ចើងដើង ស្រុក​បា​រយ​ណ៍ ខេត្ត​កំពង់ធំ​
​រសៀល ថ្ងៃទី​០១ ខែ វិច្ឆិកា ឆ្នាំ​២០២០​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឃ​ន ចាន់​ថៃ អភិបាលរង​ស្រុក​បារាយណ៍ មន្ត្រីរាជការ​ជុំវិញ​ស្រុក​និង​ប្រជាពលរដ្ឋ​ជាច្រើនរូប ។​

​ឯកឧត្តម ខាន់ ខុន បាន​លើកឡើង​ថា​ជានិច្ចកាល​សមាគម​បេសកកម្ម​ដំណឹង​ល្អ តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចាស់ជរា ជនពិការ ស្ត្រី​មេ​មា​យ កុមារកំព្រា ឬ​ជន​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ជាក់ស្តែង​គ្រួសារ​ងាយ​រងគ្រោះ ស្ត្រី​មេម៉ាយ​និង​ចាស់ជរា​ទទួលបាន​អំណោយ​មនុស្សធម៌​របស់​សមាគមន​បេសកកម្ម​ដំណឹង​ល្អ​ដើម្បី​ជួយ​សម្រាល​នូវ​ទុក្ខលំបាក​បាន​មួយរយៈ​ទោះបីជា​អំណោយ​ដែល​ចែក​ពេល​នេះ​បន្តិចបន្តួច​ក៏​ពិត​មែន​នេះ​ជាការ​ចែករំលែក​នូវ​ក្តីស្រឡាញ់​ចំពោះ​បងប្អូន​។​
​ជាមួយគ្នានេះ​ដែរ​ឯកឧត្តម ខាន់ ខុន ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​គិតគូរ​ពី​បញ្ហា​ការថែទាំ​សុខភាព ដោយ​បរិភោគ​ទឹកស្អាត គេង​ក្នុង​មុង​ជានិច្ច និង​សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ចៀសវាង​ការកើតមាន​នូវ​ជំងឺគ្រុនចាញ់ និង​ជំងឺគ្រុនឈាម ។ ម្យ៉ាងទៀត ត្រូវខិតខំ​ចិញ្ចឹមសត្វ និង​បង្កើន​ការដាំដុះ​ដំណាំ​ចម្រុះ​ផ្សេងៗ ដើម្បី​ធ្វើ​យ៉ាងណា​លើកស្ទួយ​កម្រិតជីវភាព​រស់នៅ​ឱ្យមាន​លក្ខណៈ​សមរម្យ និង​កាត់បន្ថយ​ការចំណាយ​ប្រចាំ​ថ្ងៃ​។​

​ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ពេល​បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព នឹងដាក់​ខ្សែក្រវាត់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​អប់រំ​កូន​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​និង​និង​ចូលរួម​ទប់ស្កាត់​នូវ​ជម្ងឺ​កូវី​ដ​១៩ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​

​ឯកឧត្តម ខាន់ ខុន បាន​បន្តថា សមាគម​បេសកកម្ម​ដំណឹង​ល្អ ជា​អង្គការ​គ្រីស្ទ​បរិស័ទ​ក្នុងស្រុក ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​រួមចំណែក​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​តាមរយៈ​ការងារ​មនុស្សធម៌ តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើបាន​។​

​ជាមួយគ្នានេះ​ដែរ​លោក ឃ​ន ចាន់​ថៃ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ខាន់ ខុន ទីប្រឹក្សា​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​នាយក​សមាគម​បេសកម្ម​ដំណឹង​ល្អ​រួម​នឹង​ក្រុមហ៊ុន ប៊ីម៉ា​រៀល​អ៊ី​ស្ទេ​ត ដែល​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បារាយណ៍​ក៏ដូចជា​ខេត្ត​កំពង់ធំ​ក្នុង​ការលើកស្ទួយ​ជីវភាព​គ្រួសារ​ឲ្យមាន​ភាព​ប្រសើ​រឡើង ។​
​អំណោយ​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ចំនួន​៨០​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ មី ទឹកត្រី ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com