ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ជា​មនុស្ស ញៀន​ស្រា-​ស សម្រេចចិត្ត​ធ្វើ​អត្តឃាត ចងក នៅ​នឹង​មែក​ដើម​ពោធិ៍​ក្រោយ​ផ្ទះ ស្លាប់​យ៉ាង​អាណោចអាធ័ម​

​បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ជា​មនុស្ស ញៀន​ស្រា-​ស សម្រេចចិត្ត​ធ្វើ​អត្តឃាត ចងក នៅ​នឹង​មែក​ដើម​ពោធិ៍​ក្រោយ​ផ្ទះ ស្លាប់​យ៉ាង​អាណោចអាធ័ម​

(​កំពង់ធំ​)៖ បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ជា​មនុស្ស ញៀន​ស្រា សម្រេចចិត្ត​ធ្វើ​អត្តឃាត ចងក នៅ​នឹង​មែក​ដើម​ពោធិ៍​ក្រោយ​ផ្ទះ ស្លាប់​យ៉ាង​អាណោចអាធ័ម បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៣ និង ១៥ នាទី​ទៀបភ្លឺ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ នៅ​ភូមិ​វល្លិ៍​យាវ ឃំ​ុ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​សព​ជនរងគ្រោះ​ឈ្មោះ ទត អន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​វល្លិ៍​យាវ ឃំ​ុ​ដំរី​ស្លាប់ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

តាម​ការបំភ្លឺ​ពី​កូនស្រី​បង្កើត​ឈ្មោះ អន ស្រីមំ​ុ អាយុ ២៦​ឆ្នាំ មុខរបរ​កសិករ នៅ​ជាមួយគ្នា បាន​រៀបរាប់​អោយដឹងថា ស្ទើរតែ​រៀង រាល់ថ្ងៃ​ឪពុក​របស់​ខ្លួន​តែងតែ​ផឹក​ស្រា​ស្រវឹង​ជាប្រចាំ និង​មាន​ជម្ងឺ​ប្រចាំកាយ​ផង​។ ជាក់ស្ដែង​នៅ​ថ្ងៃទី ២៦ តុលា ២០២០ វេលា​ម៉ោង​ប្រហែល ១៧:០០​នាទី ឪពុក (​សព​)​ខ្លួន​បាន​ទិញ​ស្រា ស កន្លះ​លីត្រ​មក​ផឹក​នៅ​ក្រោមផ្ទះ ផឹក​អស់​ខ្លួន​ហៅ​ឪពុក​ឡើង​ហូបបាយ​លើផ្ទះ ហូបបាយ​មិន​អស់​មួយ​ចាន​ផង ក៏​ចុះ​ដី​វិញ​អង្គុយ​នៅមុខ​ផ្ទះ​មិន​ទៅ​ណា​ទេ​រហូតដល់​យប់​ខ្លួន​ក៏​ចូលដេក លុះដល់​ម៉ោង​ប្រហែល ០១:០០​យប់​ថ្ងៃ​ទី ២៧ តុលា ២០២០ ខ្លួន​ភ្ញាក់​រកមើល​ឪពុក​មិន​ឃើញ​ក៏​ហៅ​ប្ដី និង​បងថ្លៃ​ឈ្មោះ ទត រេ​ត ត្រូវជា​ប្អូនបង្កើត​ឪពុក​ខ្លួន​នាំគ្នា​ដើររក លុះដល់​ម៉ោង​០៣:១៥​នាទី រក​ឃើញ​ឪពុក​ខ្លួន ចង​ក​និង​ដើម​ពោធិ៍​ក្រោយ​ផ្ទះ​ចម្ងាយ​៥០​ម៉ែត្រ​ស្លាប់បាត់​ទៅ​ហើយ ។​

_​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ប៉ុស្ដិ៍ និង​រដ្ឋអំណាច​មូលដ្ឋាន រួម​និង​ពេទ្យ​ឃុំ បាន​ចុះ​ធ្វើការ​ពិនិត្យ​សាកសព និង​ពិនិត្យ​ទី​កន្លែង​កើតហេតុ ឃើញថា​សព​ជា​ប់ក​ព្យួរ​នឹង កន្សែង​ពណ៌ ស​- ខៀវ ចងក ទៅ​នឹង​មែក​ពោធិ៍ និង​មាន​ស្នាម​ក្រ​លួត​ក . ក្រៅពី​នេះ​យើង​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ដែល​សង្ស័យ​ករណី​ឃាតកម្ម​ឡើយ
​ហើយ​បាន​ដាក់​ការសន្និដ្ឋាន​ថា​៖ ការស្លាប់​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ទត អន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំនេះ​គឺ​ស្លាប់​ដោយសារ​ចងក ធ្វើ​អត្តឃាត​ខ្លួនឯង​។​
​មូលហេតុ : ញៀន​ស្រា និង​មាន​ជម្ងឺ​ប្រចាំកាយ​ផង ។​

​ក្រោយពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​រួចហើយ​សមត្ថកិច្ច​ជំនាញ​យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com