ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រថយន្ត​RX300 បុក​ម៉ូតូ​ចំ​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​នៅ​ហ្នឹង​កន្លែងកើតហេតុ​

រថយន្ត​RX300 បុក​ម៉ូតូ​ចំ​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​នៅ​ហ្នឹង​កន្លែងកើតហេតុ​

(​កំពង់ធំ​)៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង ម៉ូតូ បណ្តាលអោយ​ស្លាប់​មនុស្ស ០១​នាក់​(​ស្រី​) និង​របួសធ្ងន់ ០១​នាក់​(​ស្រី​) ខូចខាត​រថយន្ត ០១​គ្រឿង , ម៉ូតូ ០១
​គ្រឿង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ចន្ទ ១០​កើត ខែ​ក​ក្តិក ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ១២ និង ១៥​នាទី​ថ្ងៃត្រង់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦​ចំណុច មុខផ្ទះ ជាង សល់ ភូមិ​ពុក​យុ​គ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ។​

​របាយការណ៍​សមត្ថកិច្ច​បានអោយដឹងថា រថយន្ត​ម៉ាក​លុច​ស៊ីស RX 300 ពណ៌​ទឹកមាស ផ្លាកលេខ ភ្នំពេញ​2AP- 8385 បើកបរ​ដោយ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ ) រត់​គេចខ្លួន បើកបរ​រថយន្ត​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ។​
​រីឯ​ម៉ូតូ​ម៉ាក C 125 សេរី ២០១៥ ពណ៌​ខ្មៅ ផ្លាកលេខ កំពង់ធំ​1D-7936 បើកបរ​ដោយ​ឈ្មោះ សាំង​ ​លីដា ភេទ​ស្រី អាយុ ១៥​ឆ្នាំ នៅ​ភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ មុខរបរ សិស្ស​ ​របួសធ្ងន់ ផ្នែក​ក្បាល​(​មិន​ពាក់មួក​សុ​វត្តិភាព​)​បើកបរ​ម៉ូតូ​ស្រប​ទិស​ដៅ​រថយន្ត និង​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​ឈ្មោះ ឈឿន ស្រី​និច ភេទ​ស្រី អាយុ ១៥​ឆ្នាំ នៅ​ភូមិ​ម្នា​វ សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ មុខរបរ​សិស្ស ស្លាប់​នៅ​កន្លែងកើតហេតុ (​មិន​ពាក់មួក​សុ​វត្តិភាព​)​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​នៅ​ទី​កន្លែង​កើតហេតុ​.​ធ្វើ​កំណត់ហេតុ​ប្រមូល​វត្ថុតាង រថយន្ត ម៉ូតូ យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែកឯ​អ្នករបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​.​រីឯ​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ថា មូលហេតុ​បឋម បណ្តាលមកពី​អ្នកបើកបរ​រថយន្ត បើ​កមាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com