ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ប្រធាន​វិទ្យាស្ថាន KSI មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ រីកចម្រើន​ឈាន​ទៅ​កម្រិត​ខ្ពស់​មួយ​ថែមទៀត

ប្រធាន​វិទ្យាស្ថាន KSI មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ រីកចម្រើន​ឈាន​ទៅ​កម្រិត​ខ្ពស់​មួយ​ថែមទៀត

​នា​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក​តាន់​ស្រ៊ី មី​សែ​ល យ៉ាវ​( Tan Sri Micheal Yeoh) ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (KSI) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សណ្ឋាគារ​សូហ្វីតែ​ល រាជធានី​ភ្នំពេញ​

​នៅក្នុង​ឱកាស​នៃ​ជំនួប លោក​ប្រធាន​វិទ្យាស្ថាន KSI បាន​គោរព​ជម្រាបជូន​សម្ដេច​បវរ​ធិបតី អំពី​ដំណើរការ​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល “​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ចិន​សកល​ឆ្នាំ ២០២៤” នៅ​កម្ពុជា ដែល​មាន​ការចូលរួម​ពី​ធុរជន​ជាច្រើន​មក​ពី​ទ្វីប​អឺរ៉ុប អាស៊ី និង​បណ្ដា​ប្រទេស​ធំៗ ដូចជា ចក្រភព​អង់គ្លេស អាល្លឺម៉ង់ អូស្ដ្រាលី ជប៉ុន ចិន និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់​អាស៊ាន​។ កិច្ចប្រជុំ​កំពូល​នេះ​មាន​គោលបំណង​បង្កើតជា​វេទិកា​មួយ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ធុរជន និង​វិនិយោគិន​បរទេស​បាន​ស្វែង​យល់​កាន់តែ​ច្បាស់​ថែម​ទៀត​អំពី​កាលានុវត្តភាព និង​សក្ដានុពល​នៃ​ការវិនិយោគ​នៅ​កម្ពុជា ហើយ​បណ្ដា​វិនិយោគិន​ដែល​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ ក៏​មាន​បំណង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នា​នោះ លោក​ប្រធាន​ក៏​បាន​គូសបញ្ជាក់ថា វិទ្យាស្ថាន KSI នឹង​អាច​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ លោក​ប្រធាន​វិទ្យាស្ថាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ រីកចម្រើន​ឈាន​ទៅ​កម្រិត​ខ្ពស់​មួយ​ថែមទៀត​

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ដល់​វិទ្យាស្ថាន KSI ដែល​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដេ​ី​ម្បី​កំណើន ការងារ សមធម៌​ប្រសិទ្ធភាព និង​ចីរភាព​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច គឺជា​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​វិស័យ​ឯកជន​បាន​ដើរតួនាទី​គន្លឹះ​ក្នុងកា​រ​បង្កេីត​ការងារ ដេ​ី​ម្បី​ចូលរួម​ចំណែក​លើកក​ម្ព​ស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រ​សេីរ និង​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ យន្តការ​ចាំបាច់​នានា និង​ការលេីកទឹកចិត្ត​ដើ​ម្បី​ធានា​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាព​ប្រកួតប្រជែង និង​ការតភ្ជាប់​ទៅ​កាន់​ទីផ្សារ​តំបន់ និង​ពិភពលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី សំដៅ​ធានា​នូវ​ភាពជោគជ័យ និង​កាលានុវត្តភាព​កាន់តែ​ច្រើន​ថែមទៀត សម្រាប់​វ​ការវិនិយោគ​នៅ​កម្ពុជា​។​

​នា​ឱកាស​នោះ លោក​ប្រធាន​វិទ្យាស្ថាន KSI ក៏​បាន​ប្រគល់​ពានរង្វាន់ “​ភាពជា​អ្នកដឹកនាំ​ឆ្នើម​ពិភពលោក​” ជូន​សម្ដេច​បវរ​ធិបតី ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com