ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ប្រធាន​វិទ្យាស្ថាន ERIA ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​

​ប្រធាន​វិទ្យាស្ថាន ERIA ប្ដេជ្ញា​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​

នា​ព្រឹក​ថ្ងៃទី​៨ ខែ​វិច្ចិកា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ Tetsuya Watanabe ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​កិច្ចការ​អាស៊ាន និង អាស៊ី​បូព៌ា (ERIA) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​ប្រធាន​វិទ្យាស្ថាន ERIA បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​វិវឌ្ឍ​រីកចម្រើន នៅ​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។ លោក​ប្រធាន​វិទ្យាស្ថាន បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិបតី​អំពី​បច្ចុប្បន្នភាព និង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​ររ​បស់​វិទ្យាស្ថាន ជាមួយ​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ព្រមទាំង ការកសាង​សមត្ថភាព​។ លោក​ប្រធាន​វិទ្យាស្ថាន​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ភាព​ជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ចំណែក​សម្រេច​ចក្ខុវិស័យ​កម្ពុជា​នៅ​ឆ្នាំ​២០៥០ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បំណង​ជួយ​សម្របសម្រួល​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​វិនិយោគគិនប​រទេស ជាមួយនឹង​ប្រទេស​កម្ពុជា ដែល​មាន​សក្តានុពល​ច្រើន​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​ដ៏​ល្អ​ប្រសើរ​វិទ្យាស្ថាន ERIA និង​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា ព្រមទាំង​បាន​សង្កត់ធ្ងន់ថា អាទិភាព​របស់​រាជរដ្ឋាភិបាល​ផ្តោត​លើ​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅ​តំបន់​និង​ពិភពលោក តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ពង្រឹង​មូលធន​មនុស្ស និង​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​ចែករំលែក​អំពី​គោលនយោបាយ យន្តការ និង​គំនិត​ផ្តួចផ្តើម​មួយចំនួន​របស់​រាជរដ្ឋាភិបាល ដើម្បី​បង្កើត និង​ធានា​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ប្រកបដោយ​ភាព​ទាក់ទាញ​។ សម្ដេច​បវរ​ធិបតី​បាន​ស្វាគមន៍​បំណង​របស់​វិទ្យាស្ថាន​ក្នុង​ការសម្របសម្រួល​និង​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​បរទេស ជាមួយ​ប្រទេស​កម្ពុជា ព្រមទាំង​លើកទឹកចិត្ត​លោក​ប្រធាន​វិទ្យាស្ថាន បន្ត​កិច្ចសន្ទនា និង​ភាព​ជា​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ជាមួយ​ក្រសួង​-​ស្ថាប័ន​របស់​កម្ពុជា​៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com