ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល បាន អញ្ជើញ ចែក អំណោយ ជូន​ដល់ បងប្អូន ប្រជាពលរដ្ឋ​ដែល​កំពុង តែ រងគ្រោះ ដោយសារ ទឹកជំនន់ នៅ ស្រុក សណ្តាន់ ៤០០​គ្រួសារ​

ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល  បាន អញ្ជើញ ចែក អំណោយ ជូន​ដល់ បងប្អូន ប្រជាពលរដ្ឋ​ដែល​កំពុង តែ រងគ្រោះ ដោយសារ ទឹកជំនន់ នៅ ស្រុក សណ្តាន់ ៤០០​គ្រួសារ​

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម កិត្តិ​នីតិ​កោស ល​បណ្ឌិត ងួន ញ៉ិល អនុប្រធាន ទី ១ រដ្ឋសភា សមាជិក​គណ​អចិន្ត្រៃ​គណកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អមដំណើរ​ដោយ​អ្នកមុខអ្នកការ តំណាងរាស្ត្រ អភិបាលខេត្ត អភិបាលរង រួម​ទាំង​ប្រតិភូ​ដំណើរ​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​៤០០​គ្រួសារ​ស្ថិតនៅក្នុង​បរិវេណ​វត្ត​ឈើទាល​ឃុំ​ឈើ​ទាល​ស្រុក​សណ្ដាន់​ខេត្តកំពង់ធំ​នៅ​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០ ។​

​បន្ទាប់ពី​លោក ឡ​ង គឺ​សឹង អភិបាល​ស្រុក​សណ្ដាន់​បានធ្វើ​កិច្ច​ស្វាគមន៍​ឯកឧត្តម​ប្រធាន​គណៈអធិបតី រួម​ទាំង​បាន​ធ្វើ​សេចក្តីរាយការណ៍​ពី​ស្ថានភាព​ទឹកជំនន់​ដែល​បាន​ជន់​លិច​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុង​ស្រុក​សណ្ដាន់​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​និង​ធ្វើឲ្យមាន​ការខ្វះខាត​ស្បៀងអាហារ​ក្នុងដំណាក់កាល​គ្រោះទឹកជំនន់​នេះ​រួចមក ។​

​ចំណែក​ប្រជាជន​ដែល​បាន​មក​ទទួល​អំណោយ​មាន​ឃុំ​ឈើ​ទាល​និង​ឃុំ​ក្លែង​សរុប ៤០០ គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គ​.​ក ទឹក​សុទ្ធ​មួយ​កេស ត្រីខ​មួយ​យួរ​ទឹកត្រី​ទឹកស៊ីអ៊ីវ ២ យួរ សាប៊ូ​ម្សៅ និង​សាប៊ូដុំ និង​ថវិកា​មួយចំនួន​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍ថា រៀបរាប់​អនុស្សាវរីយ៍​នៃ​អតីតកាល​កន្លងមក ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​នៅក្នុង​ស្រុក​សណ្ដាន់​ដើម្បី​ជា​ការចែករំលែក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លោកពូ​អ្នក​មីង​លោកយាយ​លោកតា​និង​ក្មួយ​បានដឹង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​ខ្មែរ​តែ​មួយ​រស់នៅ​ក្រោម​ម្លប់​សន្តិភាព​។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​កំពង់ធំ បាន​កោតសរសើ​រឯក​ឧត្ដម​អភិបាល​ខេត្ត​កំពង់ធំ និង​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំរើ​ប្រជាពលរដ្ឋ​ដោយស្មោះ ដោយ​ឥត​លក្ខខណ្ឌ ដោយ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​ថ្នាក់​ដឹកនាំ​ប្រជាជន​សម្រាន្ត​លង់លក់​មាន​សុវត្ថិភាព​មាន​សេចក្តីសុខ​គឺជា​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​និង​ជាការ​ខិត​គូរ​ខ្ពស់​របស់​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេ​រោគកូ​វីដ ១៩ ទាំងអស់​គ្នា​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ បាន​ឆ្លង​ទៅ​លើ​មនុស្ស 42 លាន​នាក់​នៅលើ​ពិភពលោក​និង​សូម​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា​រស់នៅ​បាន​សេចក្តីសុខ​ក្រោម​ម្លប់​តេជោ​សន្តិភាព​ទាំងអស់គ្នា​ដោយ​ខ្មែរ​បែកបាក់​គ្នា​មក​យូរហើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com