ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

លោកជំទាវ ពុំ ចន្ទី​នី ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ​និង​ស្រុក​ស្ទោង​​ខេត្ត​កំពង់ធំ​

លោកជំទាវ ពុំ ចន្ទី​នី ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ​និង​ស្រុក​ស្ទោង​​ខេត្ត​កំពង់ធំ​

(​កំពង់ធំ​) ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៧៩៨​គ្រួសារ រស់នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​និង​ស្រុក​ស្ទោង ទទួលបាន​អំណោយ​មនុស្សធម៌​ពី កាកបាទក្រហមកម្ពុជា​.​នៅ​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ ២០២០​នេះ ដោយ​មាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​នាំ យក​អំណោយ​មនុស្សធម៌ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ចំនួន​៧៩៨​គ្រួសារ រស់នៅ​ភូមិ ចំនួន​៤ ក្នុង​ឃុំ​កំពង់​ចិន​ជើង​និង​កំពង់ចិនត្បូង​ស្រុក​ស្ទោង​និង​៣​ភូមិ​ក្នុង​ឃុំ​សា​គ្រាម​និង​ឃុំ​ក្រយា​ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ​។ នា​ឱកាស​ជួប​សំណេះសំណាល​នាពេលនោះ លោកជំទាវ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន​

​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរ សុខទុក្ខ ប្រកបដោយ​មនោសញ្ចេតនា អាណិត​ស្រឡាញ់ ចែករំលែក​នូវ​ការលំបាក និង​ចូលរួម​សោកស្តាយ យ៉ាង​ក្រៃលែង​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​នាពេលនេះ​។​

​ជាមួយគ្នា​នោះ លោកជំទាវ អគ្គលេខាធិការ បាន​ពាំនាំ​នូវ​សារ​អំពាវនាវ របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្ញើ​ជូន​ដល់​បងប្អូន​ជនរួមជាតិ​យើង​ដែល​ក្នុងនោះ​ត្រូវ​ប្រុងប្រយ័ត្ន​កូនចៅ​តូចៗ កុំ​បណ្តែតបណ្តោយ​ឱ្យ​លេង​ទឹក​ពីព្រោះ​វា​អាច​បណ្តាលឱ្យ​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​បាន​ដូចនេះ​ត្រូវការ ពារ​ពួកគេ​ឱ្យបាន​ល្អ ជៀសវាង​មាន​វិប្បដិសារី នៅពេល​បាត់បង់​សមាជិកគ្រួសារ ដោយសារ​ការ​ធ្វេស ប្រហែស​នេះ​។ ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​រក្សា​អនាម័យ ព្រោះ​សុខភាព​ជា​កត្តា ចម្បង សម្រាប់​យើង​គ្រប់គ្នា ដោយ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ កុំឱ្យ​កើតមាន​ជំងឺ​រាគរូស ឬ​ជំងឺ ដង្កាត់​ផ្សេងៗ ដែល​ធ្វើឱ្យ​ខាត បង់​ពេលវេលា និង​ថវិកា​ក្នុងការ ព្យាបាល​ជំងឺ ហើយ​នៅពេល​ទឹក​ស្រក ត្រូវ ត្រឡប់​ទៅ​រស់នៅ​លំនៅដ្ឋាន​វិញ សូម​សម្អាតផ្ទះ​ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ ឱ្យបាន​ស្អាត មាន​អនាម័យ និង​ត្រូវ​ប្រុង ប្រយ័ត្ន​ពី​សត្វ​អាសិរពិស ដែល វា​បាន​ទៅ​រស់នៅ​តាម​ដំបូលផ្ទះ​ឬ​កន្លែង​ផ្សេងៗ ក្នុងផ្ទះ​របស់​យើង ដែល​ពួក​វា អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ និង​សូម បន្ត​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ត្រូវ​ពាក់​ម៉ាស់​លាងដៃ​នឹង​សាប៊ូ និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​អនុវត្ត​តាម វិធានការ​នានា​របស់​ក្រសួង​សុខាភិបាល និង​ទម្លាប់​រស់នៅ​តាម​បែប​តន្លង​ថ្មី ។​

​សូមបញ្ជាក់​ថា គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន ទឹក​ស៊ី​អី​វ ៦​ដប និង​បឺត​ទូ​កញ្ចប់ (​មុង​១ ភួយ​១, សារុង​១ ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស​, ត្រីខ ១០​កំប៉ុង​, , ក្រមា​១, និង​អាវយឺត​ចំនួន​២)​។ សូម​ជំរាប​ជូន​ថា ក្នុង​បេសកកម្ម​រយៈពេល​២​ថ្ងៃ​លើ​ទឹកដី​ខេត្តកំពង់ធំ​ពី​ថ្ងៃ​ទី​២១​និង​២ ២​ខែ​តុលា​នេះ លោកជំទាវ​អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ផ្ដល់​អំណោយ​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​រង គ្រោះ​ដោយ​ទឹកជំនន់​បាន​ចំនួន​១​ពាន់​គ្រួសារ​ក្នុង​ស្រុក​ពីរ គឺ​ស្រុក​ប្រាសាទ​បល្ល័ង្គ​និង​ស្រុក​ស្វាង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com