ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បុរស់​វ័យ​៥៦ ឆ្នាំ ម្នាក់​ជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ បាន​គាំងបេះដូង ស្លាប់ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​

បុរស់​វ័យ​៥៦ ឆ្នាំ ម្នាក់​ជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ បាន​គាំងបេះដូង ស្លាប់ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​

ខេត្ត​កំពង់ធំ ៖ បរ​សវ័យ ៥៦ ឆ្នាំ​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ថា ស្លាប់​ដោយសារ​គាំងបេះដូង កាលពី​វេលា​នៅ​ម៉ោង​០៦.០០​នាទី ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​ក​ត្កឹក ឆ្នាំជូត​ទោស័ក ព​.​ស​២៥៦៤ ត្រូវ​និង ថ្ងៃទី​២២.​តុលា​.​ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិព្រ​ហ៊ូត ឃុំ​ផាន់​ញើម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។​

​សមត្ថ​កច្ច​និយាយថា សាកសព​ឈ្មោះ ញាំ​ង ទិត ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិព្រ​ហ៊ូត ឃុំ​ផាន់​ញើម ស្រុ​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ហួន ហ៊ិ​ន ភេទ​ស្រី អាយុ ៦២​ឆ្នាំ​ជនជាតិ​ខ្មែរ (​ត្រូវជា​ប្រពន្ធ​) និង​កូនៗ​បង្កើត បាន​បំភ្លឺថា​៖ ប្តី​របស់​គាត់ តែងតែ​ផឹក​ស្រា ស ស្រវឹង​ជា​រៀងរាល់ថ្ងៃ នៅ​ថ្ងៃ​ទី​២១.​តុលា​.​ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ១៧.១០​នាទី ប្ដី​របស់​គាត់ បាន​ទៅ​ហូប​បបរ​រួច ចូល​ដេក​ក្នុង​អង្រឹង​ក្រោមផ្ទះ លុះ​ម៉ោង​ប្រហែល ៦​ព្រឹក​ទើប​គាត់​ចុះពីលើផ្ទះ មើល ប្តី ឃើញ​ប្តី​ដេក​ស្លាប់​លើ​អង្រឹង​ក្រោមផ្ទះ​តែម្តង​។​

​ក្រោយ​ទទួល​ព័ត៌មាន​:​ភ្លាម កម្លាំង​ជំនាញ និង​ប៉ុស្ដិ៍នគរបាល​ឃុំ​ផាន់​ញើម និង​អាជ្ញាធរ​ភូមិ​-​ឃុំ​បាន​ធ្វើ​ការពិនិត្យ​សាកសព​នៅ​និង​កន្លែងកើតហេតុ​។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ នៅ​ដងខ្លួន​សាកសព យើង​ពុំ​ឃើញ​មាន​ស្លាកស្នាម​គួរឲ្យ​កត់សម្គាល់​ឡើយ​។​

​ក្រោយ​ពិនិត្យ​ចប់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​សាច់ ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​បើតាម​សន្និដ្ឋាន​របស់​សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ ញ៉ាំង ទិត បាន​ស្លាប់​ដោយ​ជម្ងឺ​របស់​ខ្លួនឯង (​គាំងបេះដូង​)​។ មូលហេតុ ដោយសារតែ​ជនរងគ្រោះ​ជា​មនុស្ស​ញៀន​ស្រា​ជាប្រចាំ ដែល​បណ្ដាល​ឲ្យ គាំងបេះដូង ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com