ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ដើម្បី​ពង្រឹង​ឯករាជ្យភាព និង​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ដើម្បី​ពង្រឹង​ឯករាជ្យភាព និង​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​

នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី “​អបអរសាទរ​ខួប​លើក​ទី ២០ ឆ្នាំ នៃ​ការចូល​ជា​សមាជិក​របស់​កម្ពុជា នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​” ។

​ក្នុង​ពិធី​ដ៏​ម​ហោ​ទ្បា​រិក​នោះ សម្តេច​មហា​បរ​វ​ធិបតី បាន​លើកឡើង​ថា ក្រោយពេល​ដែល​កម្ពុជា​ទ​ទួលបាន​សន្តិភាព​, ឯកភាព​ជាតិ​ពេញលេញ ដែល​កើតចេញ​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​អាច​ធ្វើ​សមាហរណកម្ម​ជា​មួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​, ការចាកចេញ​ពី​ភាព​ឯកា​នយោបាយ និង​សេដ្ឋកិច្ច ដោយ​បាន​ចូល​ជា​សមាជិក​អាស៊ាន នៅ​ឆ្នាំ ១៩៩៩ និង ការចូល​ជា​សមាជិក WTO នៅ​ឆ្នាំ ២០០៤ បាន​ជំរុញ​ឱ្យ​កម្ពុជា អាច​ចាប់​យក​សក្តានុពល ពី​យន្តការ​ពាណិជ្ជកម្ម​ពហុភាគី​នានា ដោយ​សេរី បើកចំហ មាន​បរិយាប័​ន្ន និង ផ្អែក​លើ​វិធាន​ច្បាប់ ។ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ មកនេះ កម្ពុជា​មិន​ត្រឹមតែ​អាច​បំពេញ​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​, តែ​ថែមទាំង​អាច​នាំ​ផលិតផល​ចេញ​ទៅ​ក្រៅប្រទេស និង​ការធ្វើ​ពិពិធ​កម្ម​នាំចេញ ក្នុង​ទឹកប្រាក់​ពី ៤​ពាន់​លាន ឡើង​ទៅ​ដល់​៤៨​ពាន់​លាន​ដុល្លា ។ សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា សមិទ្ធផល​ទាំងនេះ​គឺ​កើត​ចេញពី​ចក្ខុវិស័យ និង​ការដាក់ចេញ​គោលនយោបាយ​ច្បាស់លាស់ តាំងតែ​ពី​ដើម​មក ដែល​បាន​រំលេច​ក្នុង​យុទ្ធសាស្ត្រ​ត្រីកោណ និង យុទ្ធសាស្ត្រ​ចតុកោណ​ទាំង ៤ ដំណាក់កាល ។ សម្តេច​ធិបតី បាន​គូសបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា បន្ត​ថែរក្សា​សមិទ្ធផល​វិជ្ជមាន​នានា និង​ពង្រីក​ការធ្វើសមាហរណកម្ម​ទៅ​ក្នុង​ក្របខណ្ឌ នានា ព្រម​ទាំ​បន្ត​ថែរក្សា​គោល​នយោបាយ​អព្យាក្រឹត ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់ ហើយ​កម្ពុជា​នឹង​មិន​ចូលរួម​ជាមួយ​យន្តកា​រណា​ដែល​មាន​ចរិត​នយោបាយ​បង្កើតឡើង​ដើម្បី​ប្រកួតប្រជែង ឬ​ប្រឆាំង​ជាមួយ​ប្រទេស​ណា​ឡើយ ។

​ក្នុងឱកាស​នោះ សម្តេច​បវរ​ធិបតី បាន​លើកឡើង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ដើម្បី​ពង្រឹង​ឯករាជ្យភាព និង​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង ។ ទន្ទឹមនេះ គណៈកម្មាធិការ​អភិវឌ្ឍ​គោលនយោបាយ​នៃ​អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​ឱ្យ​កម្ពុជា​ឆ្លង​ផុត​នូវ​ការត្រួតពិនិត្យ រយៈពេល ៣ ឆ្នាំ​ម្ដង​ជា​លើក​ទី​២ នៃ​ការចាក់ចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច ។ ជាមួយ​នឹង​ការឆ្លង​ផុត​ដំណាក់កាល​ពិនិត្យ​លើ​ក​ទី ២ នេះ កម្ពុជា​ត្រូវបាន គណៈកម្មាធិការ​ដដែល​របស់​អង្គការសហប្រជាជាតិ ផ្ដល់​អនុសាសន៍​ឱ្យ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​នៅ​ឆ្នាំ ២០២៩ ។ ពិតណាស់ថា ការចាកចេញ​ពី​ឋានៈ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច នឹង​នាំ​មក​ជាមួយ​នូវ​ផលវិបាក​មួយចំនួន ដូចជា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​, ប្រព្រឹត្ត​កម្ម​ពិសេស និង ដោយឡែក ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង WTO ក៏ដូចជា​ផលវិបាក​មួយចំនួនទៀត ប៉ុន្តែ​យើង​មិន​អាច​នៅ​ជា​ប្រទេស​អ្នកក្រ​រហូត ដើម្បី​បាន​ការអនុគ្រោះ​នោះទេ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com