ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ​កុមារកំព្រា និង​រងគ្រោះ​នៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP)

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​សួរសុខទុក្ខ​កុមារកំព្រា និង​រងគ្រោះ​នៅ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP)

នៅ​ព្រឹក​ថ្ងៃអាទិត្យ ១២​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត ស្ត្រី​ទី​១​នៃ​កម្ពុជា អញ្ជើញ​ចុះ​សួរសុខទុក្ខ​ដល់​កុមារី​/​យុវតី កំព្រា និង​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ទុំ​ឌី ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្តទៅ ក្នុងឱកាស​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មកដល់​។ សម្តេច​ទាំង​ទ្វេ​ក៏បាន​អញ្ជើញ​រៀបចំ​អាហារ​ថ្ងៃត្រង់​មួយ​ពេល​ដល់​ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និង​សម្ដេច​ទាំង​ទ្វេ​ក៏​បាន​អញ្ជើញពិសា​បាយ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) មួយពេល​ផងដែរ​។

​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​ចៅៗ កូនៗ លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់ ពី​ការងារ បទពិសោធន៍​នៃ​ជីវិត ជា​ពិសេស​ប្រវត្តិ​ដ៏​លំបាក​របស់​ចៅៗ កូនៗ​ទាំងអស់​។ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ធ្លាប់​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ជាមួយ​ចៅៗ​កូនៗ ដែល​កំពុង​ទទួល​ការ​គាំពារ​នៅក្នុង​មណ្ឌល​ស្តារនីតិសម្បទា​របស់​អង្គការ​អាហ្វេស៊ីប​កម្ពុជា​ជាច្រើន​លើក​រួចមកហើយ​។

​សម្តេច​ទាំង​ទ្វេ បាន​ផ្តល់​ការ​អាណិត ស្រឡាញ់ ផ្តល់​ភាព​កក់ក្តៅ​ទាំង​ស្មារតី និង​កម្លាំងចិត្ត​ជូន​យុវនារី និង​កុមារី​រងគ្រោះ​នៅ​អង្គការ​អាហ្វេស៊ីប​កម្ពុជា ដោយ​តែងតែ​ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ជា​ប្រចាំ​ខែ​សម្រាប់​មជ្ឈមណ្ឌល​ផងដែរ ដោយ​ក្នុង​នោះ មាន​ការឧបត្ថម្ភ​ជា​អង្ករ​ជា​ប្រចាំ​ខែ ក្នុង​មួយ​ខែៗ​ចំនួន ១,២០០​គីឡូក្រាម ថវិកា​សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ក្នុង​មួយខែ​២០​លាន​រៀល និង​ថវិកា​សម្រាប់​យុវនារី​/​កុមារី​ម្នាក់​១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ និង​ថវិកា​សម្រាប់​មជ្ឈមណ្ឌល​៥​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ផងដែរ​។

​នៅ​ថ្ងៃ​នេះ​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ដាក់ចេញ​ជា​កាតព្វកិច្ច​តែម្ដង សម្រាប់​មជ្ឈមណ្ឌល​នេះ ទាក់ទង​ទៅនឹង​ការអប់រំ​ដល់​ចៅៗ កូនៗ​ទាំងអស់​នៅ​ទីនេះ គឺ​ត្រូវតែ​ទទួល​ការបណ្ដុះបណ្ដាល​ការអប់រំ​ឲ្យបាន​ត្រឹមត្រូវ យ៉ាងហោច​ណាស់​ត្រឹម​បរិញ្ញាបត្ររង​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ចៅៗ​ណា​ដែរ​ប្រឡង​មិន​ជាប់​បាក់​ឌុប ត្រូវតែ​បន្ត​រៀន​នៅ​ថ្នាក់បរិញ្ញាប័ត្រ​រង ហើយ​បន្ទាប់មក​ត្រូវ​បន្ត​ឡើង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​បន្តទៀត ពី​ព្រោះ​សម្ដេច​មិន​ចង់ឲ្យ​កូនៗ ចៅៗ ជួប​ជីវិត​
​អភ័ព្វ​ហើយ ខ្វះ​ចំណេះដឹង​ទៀត​នោះ​ទេ​។ ជាថ្មី​ម្ដងទៀត នៅក្នុង​ឱកាស​នេះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា នៅ​តែ​ទទូច​អង្វរករ​ដល់​ជន​ដែល​ប្រព្រឹត្ត​អំពើ​អាណា​ចារ្យម​កលើ​ក្មេងស្រី សូម​មេត្តា​បញ្ឈប់​ជាបន្ទាន់ ព្រោះ​វា​ជា​ទង្វើ​អាក្រក់​ដ៏​ជូ​ជាតិ​បំផុត ដែល​សង្គម​មិន​អាច​ទទួលយកបាន​នោះទេ​។

​នៅថ្ងៃនេះ សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់ និង​សន្យា​ថា នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ជា​បន្ត​ទៀត ហើយ​បើ​អត់​ពី​សម្ដេច​ទៅ មជ្ឈមណ្ឌល​នេះ ក៏​នឹង​បន្ត​ការគាំទ្រ​បន្តទៀត ពី​សំណាក់​នាយករដ្ឋមន្ត្រី គឺ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន​ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ផ្គត់ផ្គង់​មជ្ឈមណ្ឌល​នេះ​តទៅទៀត ​មិន​ឱ្យ​ក្មួយៗ ចៅៗ អស់សង្ឃឹម​នោះទេ​នៅ​ថ្ងៃ​ខាងមុខ​។​។

​នៅថ្ងៃនេះ សម្ដេច​តេជោក៏បាន​ឱ្យ​អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​នេះ តាមដាន​ពិនិត្យមើល​នៅ​ពេល​កូនៗ ចៅៗ ពេល​មាន​គ្រួសារ ហើយ​ត្រូវបាន​គ្រួសារ​យកចេញ​ពី​មជ្ឈមណ្ឌល គឺ​មិន​ត្រូវ​ឱ្យ​មាន​ការរំលោភ​បំពាន ដោយ​អំពើ​ហិង្សា​និង​ការធ្វើ​បាប​ដោយ​ប្រការ​អ្វី​មួយ​នោះ​ទេ ពីព្រោះ​ពួកគាត់​អភ័ព្វ​ពី​តូច​ទៅ​ហើយ មិន​ត្រូវ​អោយ​ពួកគាត់​អភ័ព្វ​ទៀត​ទេ​ពេល​ដែល​មាន​គ្រួសារ​នោះ​។

​នៅ​ថ្ងៃ​នេះ​ផង​ដែរ ក្រៅ​ពី​ការរៀបចំ​អាហារ​មួយ​ពេល​យ៉ាង​ឆ្ងាញ់​ពិសា​នោះ សម្ដេច​តេជោក៏បាន​ឧបត្ថ​ម្ភជា​ថវិកា សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នាពេលនេះ ទាំង​កូនៗ​ចៅៗ ចំនួន​១៧២​នាក់ និង​លោកគ្រូ​អ្នកគ្រូ​គ្រូ​ចំនួន​៣២​នាក់ សរុប​២០៤ នាក់ ​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល​។ សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជូនពរ​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​កូនៗ ចៅៗ​ទាំងអស់​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និង​ជោគជ័យ​ក្នុង​ជីវិត​៕


 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com