ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​របស់​ប្រជា​កសិករ​នៅ​ស្រុក​ជើងព្រៃ​

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​របស់​ប្រជា​កសិករ​នៅ​ស្រុក​ជើងព្រៃ​

ខេត្ត​កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម រួមជាមួយ​លោក​ជំទាវ​អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​ជើងព្រៃ និង​អាជ្ញាធរ​ឃុំ អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា របស់​បងប្អូន​ប្រជាកសិករ ស្ថិតនៅ​ឃុំ​ខ្នុរ​ដំបង ឃុំ​ត្រពាំង​គរ និង​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ​។​

​សូមបញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ ទឹក​ទន្លេមេគង្គ​នៅ​ខេត្ត​កំពង់ចាម មាន​កម្ពស់ ១១,១៣ ម៉ែត្រ ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ឡើង ០,២៦​ម៉ែត្រ​។

​ដោយឡែក​ការងារ​បង្កបង្កើនផល ក្នុង​ខេត្ត​កំពង់ចាម គិត​ត្រឹម​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០៖
១-​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០:
-​អនុវត្ត​៖​ការ​ភ្ជួរ​រា​ស់ ៩២ ៧១៥​ហ​.​ត សំណាប ១៤៧​ហ​.​ត និង​ការដាំដុះ ៩២ ៧១៥​ហ​.​ត ស្មើនឹង ១០៧.២៣% នៃ​ផែនការ ៨៦ ៤៦១​ហ​.​ត លឿន​ជាង​ឆ្នាំមុន ៣ ៤២៤ ហ​.​ត បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​
-​ការប្រមូល​ផល​បាន​នឹង​កំពុង​ចាប់ផ្តើម​លើ​ផ្ទៃដី សរុប​ចំនួន ២២ ៩១៨​ហ​.​ត ស្មើនឹង​២៤.៧២%​នៃ​ផ្ទៃដី​អនុវត្ត​។​

២-​ដំណាំ​រួមផ្សំ​រដូវវស្សា​ឆ្នាំ​២០២០
-​អនុវត្តបាន​៖ ការ​ភ្ជួរ​រា​ស់ ៥១ ១២៩​ហ​.​ត និង​ការដាំដុះ ៥១ ១២៩​ហ​.​ត ស្មើនឹង​១០១.០០% នៃ​ផែនការ ៤៩ ៦៣៣​ហ​.​ត យឺត​ជាង​ឆ្នាំ​មុន​ចំនួន ២៩៥​ហ​.​ត បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។
-​ការប្រមូល​ផល​បាន​នឹង​កំពុង​ចាប់ផ្តើម​លើ​ផ្ទៃដី សរុប​ចំនួន ២០ ៧៤៩​ហ​.​ត ស្មើនឹង​៤១.៣៩%​នៃ​ផ្ទៃដី​អនុវត្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com