ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ឋបាល​ខេត្ត​កំពង់ចាម បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការផ្តល់​ជ័យលាភី​នៃ​ការអនុវត្ត​គោ​លន​យោ​យ​បាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព និង​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ឃុំ​-​សង្កាត់​

រដ្ឋបាល​ខេត្ត​កំពង់ចាម បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការផ្តល់​ជ័យលាភី​នៃ​ការអនុវត្ត​គោ​លន​យោ​យ​បាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព និង​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ឃុំ​-​សង្កាត់​

(​កំពង់ចាម​) ៖ ព្រឹក​ថ្ងៃ​ចន្ទ ៧ រោច ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការផ្តល់​ជ័យលាភី​នៃ​ការអនុវត្ត​គោ​លន​យោ​យ​បាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព និង​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ឃុំ​-​សង្កាត់ ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាល​ខេត្តំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ស្ថិត​នៅ​សាលសន្និសីទ​សាលា​ខេត្តកំពង់ចាម​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឆ្លៀស​វៃរ​បស់ សម្តេច មហា​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដែល​ប្រសូត្រ​ចេញ ពី​ការបោះឆ្នោត​ដោយ សេរី តម្លាភាព យុត្តិធម៌ ទើបតែ​មាន​រយៈពេល​១​ឆ្នាំ បាន​បន្ត​បេសកកម្ម​ដ៏​ឧត្តុងឧត្តម​ក្នុង​ការការពារ ថែរក្សា​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​នៅក្នុង​នីតិកាល កន្លងទៅ តាមរយៈ​ការបន្ត​ពង្រឹង​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ការ​ថ្លែង​បែបនេះ​ក្នុង​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការផ្តល់​ជ័យលាភី​នៃ​ការអនុវត្ត​គោ​លន​យោ​យ​បាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព និង​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ឃុំ​-​សង្កាត់ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម ។​

​ក្នុង​អង្គ​សិក្ខាសាលា​នេះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា គោលបំណង​នៃ​ការរៀបចំ​ប្រឡងប្រណាំង​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​- សង្កាត់​មាន​សុវត្ថិភាព​» និង​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ឃុំ​-​សង្កាត់ គឺ​ដើម្បី​ជំរុញ លើកទឹកចិត្ត​ដល់ រដ្ឋបាល​ឃុំ​-​សង្កាត់ ក្នុង​ការខិតខំ​លើកកម្ពស់ កែលម្អ​សកម្មភាព​អនុវត្តឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន សម្រាប់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​ជន​ងាយ​រងគ្រោះ ដូចជា​៖ ស្ត្រី កុមារ មនុស្ស​ចាស់ ជនក្រីក្រ ជន​មាន​ពិការភាព នៅ​មូលដ្ឋាន​របស់​ខ្លួន និង​សំដៅ​កសាង ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម លើកកម្ពស់​អនាម័យ បរិស្ថាន សុខុមាលភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​គ្រោះថ្នាក់ បណ្តាលមកពី​គ្រោះមហន្តរាយ និង ជំងឺឆ្លង​រាតត្បាត នៅ​គ្រប់​កាលៈទេសៈ ព្រមទាំង​លើកទឹកចិត្ត​ឱ្យមាន ការដោះស្រាយ​វិវាទ​នៅ មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ ដើម្បី​បង្ក​ភាព​អនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច នៅ​មូលដ្ឋាន និង​ឈាន​ទៅ​កាត់បន្ថយ​ភាពក្រីក្រ និង​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព ដើម្បី​សម្រេចបាន ជោគជ័យ​នូវ គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» និង​ការអនុវត្ត​ការងារ​សេវា​សង្គម ដោយ​មាន​ការចូលរួម​អនុវត្ត​ពី​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​នានា សំដៅ​ឱ្យ​ប្រជាពលរដ្ឋ មាន​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម​ល្អប្រសើរ រក្សាបាន​នូវ​បរិស្ថាន ធនធានធម្មជាតិ និង​អនាម័យ ប្រជាពលរដ្ឋ​ទទួលបាន​ការផ្តល់សេវា​នានា​ប្រកបដោយ​គុណភាព តម្លាភាព បរិយាប័​ន្ន និង​រស់នៅ ប្រកបដោយ​សុវត្ថិភាព ផាសុខភាព និង​សុខដុមរមនា​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com