ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ វិស័យ​អប់រំ បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ធានា​និរន្តរភាព​ជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ វិស័យ​អប់រំ បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ធានា​និរន្តរភាព​ជាតិ​

បាត់ដំបង ៖ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​គូសបញ្ជាក់ថា វិស័យ​អប់រំ បាន​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ធានា​និរន្តរភាព​ជាតិ ទាំង​សេដ្ឋកិច្ច នយោបាយ សង្គម និង​វប្បធម៌​។

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជូន​ដល់​និស្សិត​ជ័យលាភី និង​ពិធី​សម្ពោធ​អគារ​ពិសោធន៍​វិទ្យាសាស្ត្រ (STEM) និង​អគារ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​កសិកម្ម នៅ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៤​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​ដែរ​ថា ការអប់រំ​ប្រៀបបាន​នឹង​រោងចក្រ​កែច្នៃ​មនុស្ស​ឱ្យ​មាន​ប្រយោជន៍​ក្នុងសង្គម ឱ្យមាន​សមត្ថភាព​វិជ្ជាជីវៈ ក្នុង​ការបំពេញ​ការងា​រ​តាម​ជំនាញ និង​មាន​សមត្ថភាព​ស្រាវជ្រាវ​ក្នុង​ការបង្កើត​នូវ​គោលការណ៍ ទ្រឹស្តី និង​មូលដ្ឋាន​សម្ភារៈ​ថ្មីៗ ដើម្បី​បំពេញ​តម្រូវការ​របស់​សង្គមមនុស្ស ស្រប​តាម​ការវិវឌ្ឍ​នៃ​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល និង​វិទ្យាសាស្ត្រ​ទំនើប​។​

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​មានប្រសាសន៍​បន្ថែម​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស តាមរយៈ​ការអប់រំ​បណ្តុះបណ្តាល ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដោយ​បាន​និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ក្នុង​ការកសាង​នូវ​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ក្នុងនោះ​បញ្ច​កោណ​ទី​១ ក្នុងចំណោម​បញ្ច​កោណ​ទាំង​៥ គឺ​ការអភិវឌ្ឍ​មូលធន​មនុស្ស​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល បាន​កំណត់​គោលដៅ​ជា​យុទ្ធសាស្ត្រ គឺ​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ប្រកបដោយ​គុណភាព សីលធម៌ និង​បរិ​យាប​ន្ន ដោយ​ផ្តោត​សំខាន់​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការតម្រង់​ទិស​សម្រាប់​ទីផ្សារការងារ ព្រមទាំង​បាន​ធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា ដោយ​បញ្ចូល​មុខវិជ្ជា STEM ក្នុង​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល​។​

​បើ​តាម​របាយការណ៍រ​បស់​ឯកឧត្តម សុខ ឃ​ន សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បានបញ្ជាក់​ថា សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​ទាក់ទង​នឹង​សកម្មភាព នៃ​ការបណ្តុះបណ្តាល ការទទួលស្គាល់​គុណភាព​អប់រំ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្តា​សាកលវិទ្យាល័យ​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ជាពិសេស​សាកលវិទ្យាល័យ ទទួលបាន​ជោគជ័យ​ក្នុង​ការបណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការសិក្សា សរុប​ចំនួន ២ ០២៤​នាក់ ស្រី ១ ២៥៧​នាក់ និង​មាន​និស្សិត ចំនួន ៩២% មាន​ការងារ​ធ្វើ​ក្រោយពី​បញ្ចប់​ការសិក្សា ដើម្បី​បំពេញ​តម្រូវការ​សង្គម និង​ទីផ្សារ​ការងារ ក្នុង​ការជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​បណ្តុះ​ធនធាន​យុវជន​ដែល​ជា​សសរទ្រូង​នៃ​ប្រទេសជាតិ​ក្នុង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com