ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កម្ពុជា​-​ហ្វីលីពីន​៖ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​

កម្ពុជា​-​ហ្វីលីពីន​៖ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​២៩ កក្កដា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការ​កងទ័ពជើងគោក​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព ។

​នៅក្នុង​ឱកាស​ជំនួប ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក Roy M. Galido មេបញ្ជាការ​កងទ័ពជើងគោក នៃ​សាធារណរដ្ឋ​ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ប្រកបដោយ​ផ្លែផ្កា​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព នៃ​ប្រទេស​ហ្វីលីពីន និង កម្ពុជា​។

​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម និង​បន្ត​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ពជើងគោក ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វគ្គ​បណ្តុះបណ្តាល និង​ការហ្វឹកហ្វឺន​រួម ដែល​បាន​រួមចំណែក​កសាង​សមត្ថភាព និង​ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក បន្ថែមទៀត ក្នុង​ការត្រៀមខ្លួន​ឆ្លើយតប​ចំពោះ​ការ​គម្រាមកំហែង​មិន​ប្រពៃណី ជាយថាហេតុ​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​  ​តាមរយៈ​ការបន្ត​ការហ្វឹកហ្វឺន​រួមគ្នា​  ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការចែករំលែក​ព័ត៌មាន និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ជាពិសេស ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ការពង្រឹង​សមត្ថភាព ការ​ត្រៀមលក្ខណ​:​ក្នុង​ការចូលរួម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​ពេល​មាន​គ្រោះមហន្តរាយ​  ​និង​ផ្តល់​ជំនួយ​មនុស្សធម៌ ក៏ដូចជា​ការជំរុញ​ឱ្យ​មាននូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​អង្គភាព និង​អង្គភាព នៃ​កងទ័ព​ជើងគោក​ប្រទេស​ទាំង​ពីរ នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com