ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អបអរសាទរ​! ខួប​លើក​ទី​៧៣ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)

អបអរសាទរ​! ខួប​លើក​ទី​៧៣ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)

​រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO) ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះបញ្ជី​នូវ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​រូបី ចំនួន ៤, ស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី ចំនួន ៦ និង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក ចំនួន ៣ ដើម្បី​ថែរក្សា​នូវ​ទម្រង់​ដើម​នៃ​វប្បធម៌ ក៏ដូចជា​មរតក​ឥត​កាត់ថ្លៃ​ដែល​បាន​បន្សល់​ទុក​ដោយ​ដូនតា​ខ្មែរ ព្រមទាំង​ជា​ការចងចាំ​នូវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​ក្នុង​នោះ​រួមមាន​៖

១. បេតិកភណ្ឌ​រូបី​នៃ​មនុស្សជាតិ​៖
– តំបន់​រមណីយដ្ឋាន​អង្គរ ចុះបញ្ជី​នា​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក​
– ប្រាសាទ​ព្រះវិហារ ចុះបញ្ជី​នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេបិក ប្រទេស​កាណាដា​
– តំបន់​ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី​នា​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូឡូញ​
– រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ចុះបញ្ជី​នា​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។

២. បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​៖
– របាំ​ព្រះ​រាជទ្រព្យ ចុះបញ្ជី​នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ នៅ​ទីក្រុង​អ៊ី​ស្ដន់​ប៊ូ​ល ប្រទេស​តួ​ក​គី​
– ល្ខោន​ស្រមោល​ស្បែក​ធំ ចុះបញ្ជី​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​
– ល្បែង​ទាញព្រ័ត្រ ចុះបញ្ជី​នា​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​វិន​ឌុក ប្រទេស​ណា​មី​ប៊ី​
– ចាប៉ីដងវែង ចុះបញ្ជី​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីក្រុង​អេត​ឌី​ស​អាបាបា ប្រទេស​អេត្យូ​ពី​
– ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ចុះបញ្ជី​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព័​រល្វី នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស​
– គុន​ល្បុក្កតោ ចុះបញ្ជី​នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​រ៉ា​បាត ព្រះរាជាណាចក្រ​ម៉ារ៉ុក​។

៣. បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​៖
– ប​ណ្ណា​សារ​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ទួលស្លែង ចុះបញ្ជី​នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៩ នៅ​ទីក្រុង​ប្រ៊ី​ដ​ថោ​ន ប្រទេស​បា​បា​ដូស​
– ឯកសារ​សំឡេង​និទានរឿង​រាមកេរ្ដិ៍ ដោយ​តា​គ្រុឌ ចុះបញ្ជី​នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូ​វ ប្រទេស​ចិន​
– រឿង​អ៉ី​ណាវ បុស្សិ​បា ចុះបញ្ជី​នា​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

​សូម​ជម្រាប​ជូន​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO) នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​១៩៥១ មកដល់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ មាន​រយៈពេល ៧៣​ឆ្នាំ​ហើយ​។ អង្គការ​យូណេស្កូ (UNESCO) គឺជា​ផ្នែក​មួយ​របស់​អង្គការសហប្រជាជាតិ (United Nations)​។

​អង្គការ​យូណេស្កូ (UNESCO) ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ ដែល​មាន​បេសកកម្ម​ពិសេស​ក្នុង​ការរក្សា​នូវ​សន្តិភាព និង​សន្តិសុខ​នៅក្នុង​ពិភពលោក ដោយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រជាជាតិ​នានា តាមរយៈ​ការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ទំនាក់ទំនង​៕

“​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​!”

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com