ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោក​ឡង គី​សឹង ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​សណ្ដាន់ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​រុះរើ​បំផ្លាញ់ចោល សង្វៀន​ប្រជល់មាន់​មួយ​កន្លែង​នៅ​តំបន់ ៩៩

លោក​ឡង គី​សឹង ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក​សណ្ដាន់ ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​រុះរើ​បំផ្លាញ់ចោល សង្វៀន​ប្រជល់មាន់​មួយ​កន្លែង​នៅ​តំបន់ ៩៩

ខេត្ត​កំពង់ធំ​៖ លោក ឡ​ង គឺ​សឹង ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​សណ្ដាន់ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ល្បែងស៊ីសង ជល់​មាន់ បៀ អាប៉ោង ដែល​បាន​លាក់ខ្លួន​នៅ​ក្នុង​ចំការ​ស្វាយចន្ទីរ មួយកន្លែង ស្ថិតនៅក្នុង​ភូមិ ៩៩ ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ ២០២០​។​

​ប្រតិបត្តិការ​បង្ក្រាប ទីតាំង​ល្បែងស៊ីសង ដែល​ប្រៀបបាន​ជា​កន្លែង​ថ្នាល់​បណ្តុះ​អំពើ​ឧបាយ​មុខ បង្កើត​ក្រុម​ចោរ និង​ជា​ឈ្នួន​បង្ក្រា​ត់​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ត្រូវ​បាន​បង្ក្រាប​រុះរើ​កំទេចចោល នៅ​តំបន់ ៩៩ នៃ​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ រួម​ទាំង​បាន​ដឹក​សម្ភារៈ​មួយចំនួន យក​មក​រក្សាទុក ហើយ​បាន​ធ្វើ​កិច្ច សន្យា​ជាមួយ​ម្ចាស់​ចំការ​ស្វាយចន្ទី មិនឲ្យ​មាន​ល្បែងស៊ីសង​កើតឡើង​ជា​លើក​ទី​២ បានឡើយ ។​

​លោក ឡ​ង គឺ​សឹង អភិបាល​ស្រុក​សណ្តាន់ បាន​មានប្រសាសន៍ថា ក្រោម​ការយកចិត្តទុកដាក់​របស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ តែងតែ ណែនាំ​ចង្អុលបង្ហាញ ពី​ការងារ​បំរើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ ទោះបី​ក្នុង​តំលៃ​ណា​ក៏​ដោយ ការពា​រសុខ សុ​វត្តិភាព ផ្តល់​ភាពជឿជាក់ និង​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រៀបបាន​និង​ម្តាយ​និង​កូន និង​មិនឲ្យ​មាន​ការប្រព្រឹត្ត​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​ជាដាច់ខាត លោក​អ​ភី​បាល ក៏​បាន​កោតសរសើរ ដល់​អ្នកសារព័ត៌មាន ដែល​បាន​ផ្តល់​កិច្ច សហការ​ទីតាំង បន​ល្បែង​ជល់​មាន់ ដោយ​ខុសច្បាប់ គឺជា​ការចូលរួម​ចំណែក យ៉ាង​ធំ​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​ចំនុច របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ទប់ស្កាត់ បង្ក្រាប​កុំឲ្យ​មាន​ល្បែងស៊ីសង ចោរលួច ចោរប្លន់ និង​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ។​

​លោក​អភិបាល បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ដំណឹង លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទៅ​រុះរើ​ទីតាំង​ទាំង​អស់នោះ ចោល​ហើយ​បាន​ធ្វើ​កិច្ចសន្យា ជាមួយ​ម្ចាស់​ចំការ​មិន​អោយ​ប្រព្រឹត្ត​អំពើ​ល្បែងស៊ីសង​នេះ​ជា​លើក​ទី​២​ឡើយ ៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com