ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិតអញ្ជើញ​ជា​អធិបតី​ក្នុង​ ​ពិធីសំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិតអញ្ជើញ​ជា​អធិបតី​ក្នុង​ ​ពិធីសំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤

នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ ។

​ជំនួប​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤ គឺ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន និង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ល្អ​ត្រឹមត្រូវ តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ ជំនួប​ថ្ងៃនេះ អាច​ចាត់ទុកបាន​ថា ជា​កិច្ចប្រឹងប្រែង​មួយ ដើម្បី​រួមគ្នា​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​របស់​យើង​។​

​វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​, ស្មារតី និង​ទស្សនៈ ក្នុង​ការវិភាគ​ពិចារណា ប្រកប​ដោយ​ហេតុផល និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ម្ចាស់​ប្រទេស ព្រមទាំង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការកែលម្អ​ចំណុច​ខ្វះខាត​នានា សំដៅ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព ។​

​ជា​ការពិត​ណាស់ វិស័យ​ព័ត៌មាន គឺជា​កាតាលីករ​យ៉ាងសំខាន់​បំផុត​ក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែកចាយ​ព័ត៌មាន​អំពី​សង្គម​ជាតិ​, ការបង្ហាញ​អំពី​តថភាព​សង្គម​, ការអភិវឌ្ឍ ជា​ពិសេស​ជា​កញ្ចក់​ឆ្លុះ​យ៉ាងសំខាន់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការកែប្រែ​ភាព​អសកម្ម​, ភាពអវិជ្ជមាន ឬ​បញ្ហា​ខ្វះខាត​ផ្សេងៗ ដើម្បី​នឹង​កែលម្អ​ឱ្យ​ល្អប្រសើរ ។ អ្វី​ដែល​ជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់ វិស័យ​សារព័ត៌មាន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើន​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​គ្រប់​មជ្ឈដ្ឋាន និង​ទូលំទូលាយ​នោះ គឺ​ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព​, ស្ថិរភាព​, សន្តិសុខ និង​ការបើក​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ជូន​ដល់​ប្រជាពលរដ្ឋ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com