ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​

រដ្ធបាល​ខេត្ត​កំពង់ចា​ម ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​

(​កំពង់ចាម​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ដ្រី​រា​ការ និង​ប្រជា​ពលរដ្ធ​ក្នុង​ខេត្ត​កំពង់ចាម សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែល​ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុង​ការអភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូណន​-​តេ​ជោ ឲ្យសម្រេចបាន​នាពេល​អនាគត​។​

​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេរ​ទៅកាន់​សមុទ្រ​កម្ពុជា ដោយ​ឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ​។ ព្រែកជីក​ហ្វូណន​តេជោ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ដឹកជញ្ជូន ដូចជា កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន កាត់បន្ថយ​ពេលវេលា ចម្ងាយ ការខូចខាត​ផ្លូវថ្នល់ ការកកស្ទះ​ចរាច​រណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​កាត់ បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុងការ ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការបង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍន៍​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅតាម​ព្រែក អចលនទ្រព្យ និង​ការវិនិយោគ​ផ្សេងៗ​។​ល​។ និយាយ​ជា​រួម គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ គឺជា​គម្រោង​បម្រើ​ផល ប្រយោជន៍​ជាតិ​ដ៏​ធំធេង ជាពិសេស ផ្នែក​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា !

​យើងខ្ញុំ​ទាំងអស់គ្នា សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធពរ​ជ័យ​បវរ សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន​សម្តេច​តេជោ ហ៊ុន សែន​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជាទី​គោរព​ស្រឡាញ់ សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com