ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

លោក​វណ្ណៈ សោ​ភានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ជូន​ដល់ កុមារា ហេ រស្មី ដែល​រងគ្រោះ​ដោយសារ​រលាក​ទឹក​ក្ដៅ​

លោក​វណ្ណៈ សោ​ភានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ជូន​ដល់ កុមារា ហេ រស្មី ដែល​រងគ្រោះ​ដោយសារ​រលាក​ទឹក​ក្ដៅ​

(​ខេត្ត​កំពង់ធំ​) ÷ ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក វណ្ណៈ សោ​ភានិត អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក និង លោក តាន់ វាសនា តំណាង ឯកឧត្តម ជា អឿង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ លោក ទុយ សុធា​រិទ្ធិ តំណាង​ឯកឧត្តម នង វាសនា និង ក្រុមការងារ​ចុះ​ជួយ​ក្នុង​ឃុំ​ទួល​គ្រើល រួម​ទាំង​សហការី​បាន​ចុះ​សួរសុខទុក្ខ​កុមារា​ហេ រស្មី ដែលមាន​គ្រោះថ្នាក់​ដោយសារ​រលាក​ទឹក​ក្ដៅ រស់នៅ​ភូមិ​ម្រាក ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​។

​លោក​បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម សុខ លូ អភិបាល ខេត្ត​កំពង់ធំ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា និង​គ្រោះថ្នាក់​ផ្សេងៗ ជាក់ស្ដែង​ចំពោះ​គ្រោះថ្នាក់​របស់​កុមារា ហេ រស្មី នេះ ឯកឧត្តម​បាន​យកចិត្តទុកដាក់ និង​បានចង្អុលបង្ហាញ​មក​រដ្ឋបាល​ស្រុក​ក្នុង​ការជួយ​ទំនុកបម្រុង​លើ​ការព្យាបាល​របស់​កុមារា​រូបនេះ​ឱ្យបាន​ជា​សះស្បើយ ក្នុង​នោះ​ដែល​រដ្ឋបាល​ស្រុក និង​ក្រុមការងារ​ចុះជួយ​ឃុំ​ទួល​គ្រើល រួម​ទាំង​សប្បុរសជន បាន​នាំយក​អំណោយ​ផ្ដល់​ជូន​គ្រួសារ​នេះ​មួយ​ចំនួន ដែល​អាច​ជួយ​សម្រួលកា​រ​ខ្វះខាត​បាន​មួយ​ផ្នែក​ក្នុង​រយ​:​ពេល​ខ្លី ប្រសិនបើ​មាន​ការខ្វះខាត ឬ​បញ្ហា​ផ្សេងៗ​ត្រូវ​ផ្តល់​ដំណឹង​មក​មេឃុំ ឬ ស មា ជិ​កភូមិ ឃុំ ដើម្បី​យើង​មាន​វិធានការ​ឆ្លើយតប​បាន​ទាន់ពេលវេលា ម្យ៉ាងទៀត ការសួរសុខទុក្ខ​ក្នុង​ពេល​នេះ គឺជា​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ ដែល​តែងតែ​គិតគូរ​ប្រជាពលរដ្ឋ រួមសុខ​រួមទុក្ខ​ជាមួយគ្នា ដោយ​មិន​ប្រកាន់ វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នា កា រ ន យោ បា យ​អ្វី​នោះឡើយ គឺ​យើង​ជួយ​ពួក​គាត់​ក្នុងនាម​មនុស្សធម៌ និង​ជា​វប្បធម៌ នៃ​ការ ចែ ក រ​ម្លែ ក​បាន​ទាន់ពេលវេលា មិន​ទុក​ឱ្យ​ពួកគាត់​ខ្វះខាត រឺ​ឯកកោ​នោះឡើយ​។ និង​សូម​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ការ​នឹករលឹក ពី​ប្រមុខ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​ឯកឧត្តម សុខ លូ អភិបាល ខេត្ត​កំពង់ធំ និង​លោកជំទាវ ដែល​តែងតែ​គិតគូរ ពី​សុខ​ទុក​បងប្អូន ដោយ​ធ្វើយ៉ាងណា​មិន​ត្រូវ​ទុក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ទេ​។​

​លោក អភិបាលស្រុក អំពាវនាវ​និង​ផ្ដាំផ្ញើរ ដ៏​មុត​ស្រួច ដែល​ជា​អាណាព្យាបាល​សូម​ជួយ​មើលថែរក្សា​និង​យកចិត្តទុកដាក់​ចំពោះ​កុមារា​រូប​នេះ​ដោយ​យក​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជា​ប្រចាំ​ឱ្យបាន​ជា​សះស្បើយ ជៀសវាង​កុំឲ្យ​មាន​គ្រោះថ្នាក់ឬ​ពិការភាព និង សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ចូលរួម​រក្សា​អនាម័យ​ខ្លួនឯង​ជា​និច្ច​ត្រូវ​លាង ដៃ​នឹង​សាប៊ូ​ឱ្យបាន​ស្អាត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវិដ​១៩ រស់​នៅ​មិន​មាន​ការប្រមូលផ្តុំ ។​

​ជា​ចុងក្រោយ លោក​អភិបាល ក៏បាន​ផ្ដល់​អំណោយ ដែល​ជា​ការចូលរួមរ​បស់​សប្បុរសជន​ក្នុង​ការចែករំលែក​នឹង​ដឹង​ទុក្ខ​លំបាក​ដល់​ពេល​គ្រួសារ​មួយ​នេះ ដែល​ទទួលបាន អង្ករ ៧០ គី​ឡូ ក្រ​ម៉ា​៣ ត្រីខ ១ យួរ មី ១​កេស ទឹកត្រី​១​យួ និង​សាប៊ូ ២​ដុំ និង​ថវិកា​ចំនួន ២៤២០០០០ រៀល​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com