ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

នៅ​រសៀល ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ខាំ​បៃ ដាំ​ឡាត់ (Khambai Damlat) ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ថ្ងៃ​ទី​២៥-២៦ ខែ​មីនា ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម ខាំ​បៃ ដាំ​ឡាត់ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី​បាន​ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​បន្ថែម​ទៀត​។

​ឯកឧត្តម​ប្រធាន​សមាគម ក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ការធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជន​មាន​ភាព​រីកចម្រើន​កាន់តែ​ប្រសើរ​។ ព្រម​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​សមាគម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី​មកកាន់​ប្រទេស​ឡាវ​នាឱកាស​នេះ ហើយ​មាន​ជំនឿ​ជា​ក់ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​ក្នុង​ការលើក​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។ ឯកឧត្តម​ប្រធាន​សមាគម បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី អំពី​សកម្មភាព​សំខាន់ៗ​មួយចំនួន និង​រចនាសម្ព័ន្ធ​របស់​សមាគ​មមិត្តភាព​ឡាវ​-​កម្ពុជា​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចការ​របស់​សមាគម​មិត្តភាព​កម្ពុជា​-​ឡាវ និង​ឡាវ​-​កម្ពុជា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ឯកឧត្តម​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ដែល​បាន​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​នា​ពេលកន្លងមក​។ សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​សមាគម​មិត្តភាព​ទាំង​ពីរ​ខិតខំ​បន្ត​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន​ផង​ដែរ​។

​ទន្ទឹមនេះ សម្តេច​ធិបតី បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការជំរុញ​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​រួមចំណែក​លើកកម្ពស់​ថែមទៀត​នូវ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​សំខាន់ៗ​ដទៃទៀត​របស់​ប្រទេស​ទាំង​ពីរ​។ មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​សង្កត់ធ្ងន់​ផងដែរ​ថា សក្តានុពល​នៃ​កម្ពុជា និង​ឡាវ​នៅ​មាន​ច្រើន និង​លើកទឹកចិត្ត សមាគម​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ខិតខំ​ធ្វើ​សកម្មភាព​បន្ថែម​ទៀត​ក្នុង​ការសម្របសម្រួល​ឱ្យ​មាន​ការតភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ច្រើន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com