ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោក​វរសេនីយ៍ឯក យី សំ​អូន រង​ការ​រឹះ​គន់​ប្រើ​ហឹង្សា​វ៉ៃ​អ្នកគ្រប់គ្រ​ងលក់​សំបុត្រ​ចូល​ភ្នំ​សន្ទុក​

លោក​វរសេនីយ៍ឯក យី សំ​អូន រង​ការ​រឹះ​គន់​ប្រើ​ហឹង្សា​វ៉ៃ​អ្នកគ្រប់គ្រ​ងលក់​សំបុត្រ​ចូល​ភ្នំ​សន្ទុក​

កំពង់ធំ ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជា​ពល​រដ្ន​លក់ដូរ​នៅ​រមនីយដ្ឋាន​ភ្នំ​សន្ទុក មក​ថា​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ មាន​អំពើ​ហឹង្សា​មួយ​ករណី​ផ្ដើមចេញ​ពី​ការទាលុយ​៣០០០​រៀល​ថ្លៃ​សំអាត​បរិស្ថាន ហេតុការណ៍​នេះ​បាន​កើតមាន​ទំនាស់រ​វា​ង​អ្នក​គ្រប់​គ្រប់​អនាម័យ​បរិស្ថាន​នៅ​រមនីយដ្ឋាន​ភ្នំ​សន្ទុក និង​លោក វរសេនីយ៍ឯក យី សំ​អូន មេ​បញ្ចា​ការរង​កង​រាជ​អាវុ​អា​ហត្ថ​ខេត្តកំពង់ធំ រហូត​មាន​ការ​ចោត​ប្រកាន់​ទៅលើ់ លោក​វរសេនីយ៍ឯក យី សំ​អូន ថា​បាន​ទះកំភ្លៀង​អ្នក​គ្រប់​គ្រប់​អនាម័យ​បរិស្ថាន​នៅ​រមនីយដ្ឋាន​ភ្នំ​សន្ទុក​ផ្អើល​អ្នករត់ម៉ូតូឌុប និង​អ្នកលក់ដូរ​នៅ​ទីនោះ​។​

​លោក ប្រាក់ សុខ​ប៊ុន ហៅ​ទី អ្នកគ្រប់គ្រង​នៅ​រមនីយដ្ឋាន​ភ្នំ​សន្ទុក​បាន​ផ្ដល់​បទ​សម្ភា​ស​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​ថា ច្បាប់​កំណត់​ក្នុង​១​នាក់​បង់​១០០០​រៀល​ថ្លៃ​អនាម័យ លោក​បាន​ជិះ​ម៉ូតូ​តាម​ទា​លុយ​ចំនួន​៣០០០​រៀល ដោយ​ក្នុង​រថយន្ដ​មាន​មនុស្ស​ចំនួន​បី​នាក់ ខណះពេលដែល​កំពុងសុំ​លុយ លោក​បាន​លើកដៃ​សំពះ​គោរព​ត្រឹមត្រូវ ស្រាប់តែ​លោក​យី សំ​អូន បាន​ប្រាប់​ជន​រងគ្រោះ​ថា​ហែង​មិន​មើល​ស្លាក​លេខ ខម ទេ​អី ជនរងគ្រោះ​ក៏​បាន​ប្រាប់​លោក យី សំ​អូន ថា​នៅ​កន្លែង​នេះ​លើកលែង​តែ​ជន​ពិការ កូនក្មេង នឹង​អ្នកមាន​បេសកម្ម ពី​ក្រសួង​នឹង​មន្ទីរ​ទេសចរណ៌​តែប៉ុណ្ដោះ​ដែល​មិន​អោយ​យក​លុយ​ក្រៅពីនោះ​គឺ​យក​ទាំងអស់ ដើម្បី​យក​លុយ​បង់​ចំនូល​អោយ​ថ្លៃ​អនាម័យ​កម្មករ​ដែល​សំអាត​នៅ​រមនីយដ្ឋាន​ភ្នំ​សន្ទុក​និង​បង់​ជូន​ខេត្ត​និង​ក្រសួង​ផងដែរ ។​

​ខ​ណះពេល​ប្រកែក​គ្នា​ស្រាប់តែ​ម្ដាយ​របស់​លោក​យី សំ​អូន ដែល​ជិះ​ក្នុង​រថយន្ដ​ជាមួយ​គ្នា​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា​រឿង​អី នៅពេល​នោះ​លោក​យី សំ​អូន​បាន​ស្រែកប្រាប់​ម្ដាយ​របស់​លោក​ថា មិន​បាច់​អោយ​លុយ​វា​ទេ បើ​ហ៊ាន​តែ​អោយ​គឺ​មាន​រឿង​ហើយ ! ជនរងគ្រោះ​ក៏​បាន​សួរ​ទៅ​ម្ដាយ​លោក​យី សំ​អូន ថា​គាត់​ធ្វើការ​អី​បាន​សំដី​របស់​គាត់​កាច​ម្លេះ គ្រាន់តែ​លឺ​ដូច្នោះ ស្រាប់តែ​លោក​យី សំ​អូន បាន​ចុះ​មក​ទះកំភ្លៀង​លោក​តែម្ដង​រហូត​មាន​ដក​កាំភ្លើង​ខ្លី​តែ​ត្រូវបាន​ប្រពន្ធ​របស់​លោក​យក​កាំភ្លើង​ទៅ​ទុក​ក្នុង​ឡាន​វិញ ជនរងគ្រោះ​ក៏​បាន​យក​ទូរស័ព្ទ​មក​ថត តែ​ត្រូវបាន​លោក​យី សំ​អូន​ចុះ​មក​ឆក់យក​ទូរស័ព្ទ​ពី​ដៃ​ហើយ​បើកឡានរ​ត់​ទៅ​បាត់ មកដល់​ពេលនេះ​លោក​ថា ដោយ​មាន​ការ​អន្ដ​រគ​មន៍​ពី​លោក​ហង្ស ថុល មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត សុំអោយ​លោក​ពន្យា​ពេល​អោយ​ចូល​ខ្លួន​មក​ដោះស្រាយ​ទើប​លោក​សម្ងំ​សិន តែ​លោក​បាន​ប្ដឹង​ទៅ​ប៉ុស្ដិ​នគ​បាល​សន្ទុក ដើម្បី​ទា​សំណង​ជំងឺ​ចិត្ត​១០​លាន​រៀល តែ​លោក​ថា​មិន​ចង់​មានរឿង​វែងឆ្ងាយ​ទេ​។​

​លោក​វរសេនីយ៍ឯក យី សំ​អូន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​ថា កាល​ដែល​លោក​បើកបរ​ពុំ​ឃើញ​មាន​ដាក់​បារាស​នោះទេ​លោក​ក៏​បាន​បើកបរ​ទៅ ស្រាប់​មាន​មនុស្ស​ម្នាក់​មក​ចង្អុលមុខ​លោក ហើយ​ថត​រូបលោក​ថែម​ទៀត​ទើប​លោក ប្រ​វ៉ាយ​ប្រតប​ឆក់​យក​ទូស័​ព្ទដៃ ! លោក​យី សំ​អូន បដិសេដថា លោក​ពុំ​បាន​ទះកំភ្លៀង​ដូច​ការ​ចោត​ប្រកាន់​របស់​ជនរងគ្រោះ​នោះទេ រឿង​អី​លោក​ទៅ​វ៉ៃ​គេ​នោះ បើ​លោក​ដើរ​ធ្វើ​តែ​បុណ្យ​មិន​ដែល​ប៉ះពាល​អ្នកណា​ទេ ហើយ​លោក​ក៏​ពុំ​ចង់អោយ​មាន​រឿង​វែងឆ្ងាយ​នោះដែរ​។​

​លោក ហង្ស ថុល មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​តាម​ទូ​ស័ព្ទ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា​ឆ្នាំ​២០២០​នេះ​ថា លោក​មិន​កាន់ជើង​កូនចៅ​នោះ​ទេ​បើ​រឿង​នោះ​វា​ពិត​មែន តែ​លោក​កំពុងតែ​អោយកម្លាំង​ចុះ​ស្រាវជ្រាវ​សិន បើ​រឿង​នោះ​ជា​ការពិត​លោក​និង​មាន​វិធាន​ហើយ ៕​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com