ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​បំបែក​ករណី​ឃាដកម្ម​បិតមុខ​មួយ​បាន​យ៉ាង​ជោគជ័យ​!

អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​បាន​បំបែក​ករណី​ឃាដកម្ម​បិតមុខ​មួយ​បាន​យ៉ាង​ជោគជ័យ​!

កំពង់ឆ្នាំង =​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ឃាត​ខ្លួន មេ​ភូមិ​មាន​ឈ្មោះ ញ៉េប​សុខុម ជា​ជនសង្ស័យ​លើ​អំពើ​ឃាតកម្ម សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី ២១​ខែមិថុនា ឆ្នាំ ២០២០ កន្លងមក​ត្រូវបាន​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ការ​បញ្ជា​ផ្ទាល់​ដោយ លោក​អ៊ិត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ ២០២០​។

​សមត្ថកិច្ច​បាន​ដឹងថា បុរស​ម្នាក់​ជា​មេភូមិ​.​ឈ្ញោះ​ញ៉េប សុខុម អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​កន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុង​ករណី​សម្លាប់​ស្ត្រី ម្នាក់​ជនរងគ្រោះ​ឈ្មោះ ជា​ថន អាយុ​៥៦​ឆ្នាំ​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​មេភូមិ​ឈ្មោះ​ញ៉េប សុខុម ដែល​ជា​ជនដៃដល់ ។​

​យោង​តាម​ដំណើររឿង​អង្គ​ហេតុឃាតករ តែងតែ​មក​លួច​រួម​រក្ស​ជាមួយ​គ្នា​រហូត​តាំងពី​ឆ្នាំ​២០១៥​មកម្ល៉េះ​លុះ​មកដល់​ថ្ងៃ​ទី​២១​ខែ មិថុនា ឆ្នាំ​២០២០​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ លោក​មេភូមិ​ដែល​ត្រូវ​ជា​បងថ្លៃ​ជនរងគ្រោះ​ក៏បាន​ណាត់​ដៃគូរ​របស់​គាត់​ធ្វើការ​រួម​ភេទ​ទៀត​នៅ​វាលស្រែ​ឆ្ងាយ​ពី​ភូមិ​នៅក្បែរ ខ្ទម​មួយ​ដែល​ជា​របស់​ជនរងគ្រោះ​តែងតែ​ទៅ​ស្នាក់​នៅ​ទីនោះ​។

​មេភូមិ​ឈ្មោះ​ញ៉េប សុខុម ជនសង្ស័យ បាន​សារភាព​ថា​ក្រោយ​ពី​ពួក​ខ្លួន​បាន​រួម​ភេទ​ហើយ​ខ្លួន​បាន​ស្លៀកពាក់​រួចរាល់​ហើយ​ក៏​បាន​ហៅ​ជនរងគ្រោះ​ងើបឡើង​តែ​ពេលនោះ​ជនរងគ្រោះ​ដូចជា​អត់​មាន​ដង្ហើម​ខ្លួន​ក៏​ធ្វើ​ចលនា​តែ​ទីប​ផុត​ជនរ​គ្រោះ​បាន​ដាច់ខ្យល់​បាត់ទៅហើយ​។

​ជនសង្ស័យ​បាន​សារភាព​បន្តថា ពេល​ដឹងថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ភ័យ​ពេក​ក៏​លើក​សាកសព​ចេញពី​វាលស្រែ​ដែល​ជា​កន្លែង​រួមភេទ​មក​ចូល​រោង​របស់​ជនរងគ្រោះ​ដែល​នៅ​ក្បែរ​នោះ​រួច​យក​ភ្លើង​ដុត​រោង​និង​ជនរងគ្រោះ​នៅ​ទីនោះ​តែម្តង​!​រយះពេល​៦​ថ្ងៃ​ទើប​បំបែក​ករណី​នេះ​បាន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com