ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​)

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​)

​ខេត្ត​កណ្តាល​៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោកជំទាវ លីម មុយ​ឡេង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៤ របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្តាល​។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​នេះ បាន​ប្រព្រឹត្ត​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្តាល ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល និង​លោកស្រី ជី ថា​វី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កណ្តាល ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​។​

​លោកជំទាវ លីម មុយ​ឡេង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​បូក​សរុប ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ព្រមទាំង​បាន​ចែករំលែក និង​ប្រមូល​ធាតុ​ចូល និង​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ ដោយ​ពិនិត្យ និង​វាយតម្លៃ​លើ បញ្ហា ការ​ប្រឈម ចំណុចខ្លាំង និង​ចំណុចខ្សោយ​។​

​លោកជំទាវ បាន​បន្តទៀតថា ក្នុងចំណោម​សមិទ្ធផល​សម្រេច​បាន​ជា​ច្រើន​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក្នុងនោះ​សមិទ្ធផល​ដែល​លេចធ្លោ​លើសពី​ការរំពឹង​ទុក គឺ​ខេត្ត​កណ្ដាល​បាន​សម្រេច​ជា​ខេត្ត បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF) មុន​ផែន​ការកំណត់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​នោះ​បើ​តាម​ដឹង​ព័ត៌មាន​បឋម ខេត្ត​កណ្តាល គ្រោង​នឹង​ឈាន​ទៅ​សម្រេច​បាន​បញ្ចប់​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​កម្រិត​ខ្ពស់ (ODF+) មួយ​កម្រិត​ថែមទៀត​នៅ​ដើមឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋ​សភាព​ដែលមាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​មាន​បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដោយ​ផ្អែក​លើ​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​សម្រេចបាន​ចក្ខុវិស័យ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០៣០ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​ឯកឧត្ដម​អភិបាលរង​ខេត្ត បាន​បន្ដថា ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ឱ្យ​សម្រេចបាន​ជោគជ័យ ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​និង​កំពុង​អនុវត្ត​តាម​ចក្ខុវិស័យ​របស់​ខ្លួន គឺ​ការ​លើកកម្ពស់​គុណភាព និង​គុណ​តម្លៃ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាជន​ជនបទ​ប្រកប​ដោយ​បរិ​យាប​ន្ន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ តាមរយៈ​វិស័យ​សំខាន់ៗ​ចំនួន​៤​ដូចជា (១).​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍ (២). ការងារ​ផ្ដល់​សេវា​សុខភាព និង​លក្ខខណ្ឌ​នៃ​ការរស់នៅ​សម្រាប់​សាធារណៈជន (៣). ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ និង (៤). ការពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com