ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ​។​

ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នាយករដ្ឋមន្ត្រី​ថៃ​។ អញ្ជើញ​អមដំណើរ​សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត នឹង​អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះបាទ មហា វ៉​ជី​រ៉ា​ឡុងកន ព្រះ​វឺ​ជី​រ៉ាក់​ក្លៅ​ចៅ​យូ​ហួរ ព្រះមហាក្សត្រ​ថៃ នៅ​ព្រះបរមរាជវាំង​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​រួមមាន ឯកឧត្តម​សាស្ត្រាចារ្យ ផន​ភេត វិឈិត​ឆុ​ល ឆៃ ប្រធានព្រឹទ្ធសភា និង​លោក វ៉ាន់​មូហា​ម៉ាត់ណ មៈ​ថា ប្រធានរដ្ឋសភា​។​

សម្រាប់​ជំនួប​រវាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម សេដ្ឋា ថា​វី​ស៊ីន នឹង​ពិភាក្សា​ការងា​រលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​។ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​ថៃ ផងដែរ​។​
​ក្រសួងការបរទេស​កម្ពុជា បាន​គូស​រំលេច​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី ទៅកាន់​ប្រទេស​ថៃ នាពេល​នេះ​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង និង​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ស្រប​តាម​ស្មារតី​នៃ «​ការពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព​» ដែល​ផ្ដល់​ផលប្រយោជន៍ ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com