ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)​។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក យ៉ាង​មហោឡា​រឹក​បំផុង ដោយ​មាន​ការបង្ហាញ​កម្លាំង​កងទ័ព និង​យុទ្ធោបករណ៍​មកពី​តាម​បណ្តា​អង្គភាព​នានា​ចំណុះ​ឱ្យ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​

​ការរៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ហា​ការដ្ឋាន​កងទ័ពជើងគោក ក្នុង​ស្មារតី​រំលឹក​ឡើងវិញ នូវ​វីរភាព​ដ៏​ថ្លៃថ្លា​របស់​វីរជន និង​វីរ​យុទ្ធ​នារី​កងទ័ពជើងគោក ដែល​បាន​ធ្វើ​ពលី​កម្ម ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ និង​ប្រជាជន ព្រមទាំង​បន្ត​រួមចំណែក​គោរព និង​អនុវត្ត​នូវ​ទស្សនៈវិស័យ កម្មវិធី នយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ និង​វិធានការ​គន្លឹះ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រយ​:​ពេល​៤៥ ឆ្នាំ​កន្លងមកនេះ បាន​បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ថា កម្ពុជា​កំពុង​ឈាន​ទៅ​មុខ​ឥតឈប់ឈរ និង​ស្ថិតនៅ​លើ​ផ្លូវត្រូវ​។ សម្ដេច​ធិបតី​បញ្ជាក់ថា កងទ័ព​គឺ​ជា​កម្លាំង​ដ៏​សំខាន់ ដែល​អាច​បង្ក​ជា​សង្គ្រាម ហើយ​កងទ័ព​ក៏​អាច​បញ្ចប់​សង្គ្រាម និង​នាំមក​នូវ​សុខ​សន្តិភាព​ផងដែរ​។​

​សម្តេច​ធិបតី​នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ដោយ​ស្មោះ​ចំពោះ​យោធិន​ទាំងអស់ ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត លះបង់​ក្រុមគ្រួសារ​ដែល​ជានិច្ចកាល​តែងតែ​បាន​ខិតខំ​ព្យាយាម​ជម្នះ​ឧបសគ្គ​តូចធំ ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​សហការ​បាន​យ៉ាង​ល្អ ជាមួយ​បណ្តា​គ្រប់​កងឯកភាព​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ ក្នុង​កិច្ចការពារ​នូវ​សុខសន្តិភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ជា​ដើម នា​ពេលកន្លងមក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ក៏​បាន​មានប្រសាសន៍​រំលឹកថា ការបង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក កាលពី​ឆ្នាំ​១៩៩៩ គឺ​មាន​សារសំខាន់​បំផុត ខណៈ​កងទ័ពជើងគោក បាន​ចូលរួម​ប្រតិបត្តិការ​យ៉ាងសកម្ម ក្នុង​ការប្រមូល​ផ្គុំ​កងទ័ព​គ្រប់​ភាគី​ទាំងអស់ ចូលរួម​ក្នុង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​នយោបាយ ឈ្នះ​ឈ្នះ រួម​ទាំង​បាន​ការពារ​នូវ​យន្តការ​ជា​ច្រើន​ទៀត ធ្វើឱ្យ​កម្ពុជា​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃនេះ​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​អំពាវនាវ​ជា​ថ្មី​ម្តងទៀត ដល់​នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់​ត្រូវតែ​ការពារ​នូវ​សុខ​សន្តិភាព​ឲ្យខាងតែបាន​គ្រប់​កាលៈទេសៈ​ទាំងអស់ ខណៈ​ដែល​សន្តិភាព​ដែល​យើង​រកបាន​ដោយ​កម្រ​នេះ នឹង​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង ឱ្យ​រីកចម្រើន​បន្ថែម​ទៀត​។

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព ត្រូវ​ពង្រឹង​សាលា ដើម្បី​ពង្រឹង​សាលា ត្រូវ​ពង្រឹង​យោធា​ចារ្យ​។​សម្ដេច​ធិបតី​បន្តថា កម្ពុជា​នឹង​កសាង​សាលា ហ្វឹកហ្វឺន​បន្ថែមទៀត ដោយ​ផ្ដោត​លើ​ជំនាញ​រថក្រោះ​, កាំភ្លើង​ធំ និង​ការពារ​អាកាស​។ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន បញ្ជាក់ថា រឿង​សមុទ្រ​រាម កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ ហើយ​កងទ័ព​កម្ពុជា​ក៏​គ្មាន​មូលដ្ឋាន​នៅ​លើ​ដែនដី​ប្រទេស​ណាមួយ​ដែរ លើកលែង​តែ​កងកម្លាំង​ចូលរួម​រក្សា​សន្ដិភាព​ក្រោម​ឆត្រ​នៃ​អង្គការ​សហប្រជាជាតិ (UN) តែប៉ុណ្ណោះ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​គ្មាន​មហិច្ឆតា​ឈ្លានពាន​ប្រទេស​ណា​នោះឡើយ ការបំពាក់​យុទ្ធោបករណ៍ គឺ​គ្រាន់តែ​ធ្វើ​ពង្រឹងសមត្ថភាព​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ​។ សម្តេច​ធិបតី​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ការអភិវឌ្ឍន៍​សមត្ថ​ភាព​កងទ័ពជើងគោក ជើង​ទឹក និង​ជើង​អាកាស គ្មាន​មហិច្ឆតា​ទៅ​គំរាមកំហែង ឬ​ឈ្លានពាន​ប្រទេស​ណាមួយ​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com