ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ពល​រដ្ន​រឹះ​គន់​លោក សិត ឈូ​វ មេភូមិ​ត្រឡោក​ខាងលិច​ថា​អនុវត្តន៍​ច្បាប់​ជ្រុល​ពេក​ធ្វើអោយ​រាស្ដ្រ​ទឹកភ្នែក​

ពល​រដ្ន​រឹះ​គន់​លោក សិត ឈូ​វ មេភូមិ​ត្រឡោក​ខាងលិច​ថា​អនុវត្តន៍​ច្បាប់​ជ្រុល​ពេក​ធ្វើអោយ​រាស្ដ្រ​ទឹកភ្នែក​

​ខេត្ត​បន្ទាយមានជ័យ ៖ ប្រជា​ពល​រដ្ន​ក្នុងភូមិ​ត្រឡោក​ខាងត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ឈឺចាប់​និង​មិន​អាច​ឈរ​មើល​ភាព​អ​យុត្តិធម៍​ចំពោះ​ក្រុម​គ្រួសារ​រងគ្រោះ​១​គ្រួសារ​ដែល​ត្រូវបាន​គេ​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដំណាំ​ដែល​គាត់​អាស្រ័យ​ផល​សំរាប់​លក់​ចិញ្ចឹមជីវិត​បាន​ទេ ទទឹង​និង​នោះ​ក៏​មាន​ការ​រឹះ​គន់​ពេញទំហឹង​ទៅ​លើ លោក សិត ឈូ​វ មេភូមិ​ត្រឡោក​ខាងលិច ថា​បាន​យក​ត្រាទ័រ​៣​គ្រឿង​មក​ឈូស​បំផ្លាញ​ដំណាំ​ដាំ​ដុះ មាន​ទាំង​បន្លែរ​បង្កា ដំណាំ​ឈើ​ហូប​ផ្លែ​ជាដើម ដែល​ពួកគាត់​អាស្រ័យ​ផល​ក្បែរ​ចង្កោះភ្នំ​ទំព័រ តាំងពី​២០០៦​មក​ម្លេះ​រហូតដល់​ពេល​នេះ​ជាង​១០​ឆ្នាំ​ហើយ​រហូត​មកដល់​បច្ចុប្បន្ន​។​

​ក្រុម​គ្រួសារ​រងគ្រោះ លោក ជុន ស្រប និង​លោកស្រី មឿន សុផល បានអោយដឹងថា ដី​នេះ​ជា​ដី​រដ្ឋ​លោក​គ្រាន់តែ​អាស្រ័យ​ផល​តែ​ប៉ុណ្ណោះ​បើ​រដ្ឋ​ត្រូវការ​ពេល​ណា​លោក​ប្រគល់ជូន​រដ្ឋ​វិញ មិនមែន​យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ ចុះ​ហេតុអ្វី​បានជា​លោក​មេភូមិ​ចោតថា​ខ្ញុំ​បោះ​របង​យក​ដី​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ទៅវិញ​! ការពិត​ការបោះ​របង​នេះ​គ្រាន់​តែ​ការពារ​ដំណាំ​កុំអោយ​សត្វ​ចូល​ស៊ី​តែប៉ុណ្ណោះ​។ បែរ​ជា​លោក​លោក សិត ឈូ​វ មេភូមិ​ត្រឡោក​ខាងលិច យក​គ្រឿងចក្រ មក​ឈូសឆាយ​បំផ្លាញ​ដំណាំ​អាស្រ័យ​ផល​ប្រចាំថ្ងៃ​របស់​ខ្ញុំ លើ​ផ្ទៃដី​៣០​ម៉ែត្រ និង​បណ្ដោយ​១២០​ម៉ែត្រ កាលពី​ថ្ងៃអាទិត្យ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ ក្រោមលេះ​ថា​ដី​នៅ​ទីនោះ​ប៉ះពាល់​ផ្លូវលំ មិនតែប៉ុណ្ណោះ​យក​ទាំង​ក្រាក់​និង​បន្លា​លួស​ថែមទៀត​ផង (​ខ្ញុំ​ក៏​សុំ​សួរថា​ផ្លូវលំ​ដែលមាន​ស្រាប់​ហើយ​ហេតុ​អី​លោក សិត ឈូ​វ មិន​ធ្វើអោយ​ល្អ​អោយ​ពល​រដ្ន​ធ្វើដំណើរ ខ្ញុំ​និង​អាល់​ជួយ​លុយ​ចាក់ដី​ថែម​ទៀត តែ​ផ្ទុយទៅវិញ គាត់​មក​បំផ្លាញ​ដំណាំ​របស់ខ្ញុំ ។​

​លោក​សិត ឈូ​វ មេភូមិ​ទ្រ​លោកខាងលិច បាន​ប្រាប់ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បត៍ ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ថា «​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ខាងលិច​ជា​ច្រើន​គ្រួសារ​បាន​សំណូមពរ​ឲ្យ​លោកយ​កដី​នោះ​ធ្វើ​ជា​ផ្លូវ​សាធារណៈ​មាន​ទទឹង​១០​ម៉ែត្រ លោក​ថា ពលរដ្ឋ​មួយ​គ្រួសារ​នោះ​បាន​កាន់កាប់​ដី​ជើងភ្នំ​សំព័រ​នេះ​ជា​ដី​របស់​រដ្ឋ​ហ្យើ​ការកាន់កាប់​របស់​គ្រួសារ​មួយ​នេះ​មិន​ស្រប​ច្បាប់​ទេ លោក​បាន​ប្រាប់​ច្រើន​លើក​មក​ហ្យើ​ដែរ ហ្យើ​បុគ្គល​មួយ​គ្រួសារ​នេះ​មិន​ព្រម​ឈប់ ទើប​លោក​អនុវត្ត​ន៏​តាម​គោល​ការ​ច្បាប់​ពី​អាជ្ញាធរ​ចុះ​ឈូសឆាយ​ដើម្បី​ពង្រីក​ផ្លូវ​បន្ថែម ទើប​ត្រូវ​ការបន្ថយ​ដី​នោះ​ដែល​បុគ្គល​មួយ​គ្រួសារ​នេះ​កាន់កាប់​មិន​ស្របច្បាប់​ដើម្បី​ពង្រីក​ផ្លូវ​សាធារណៈ​សម្រាប់​ផលប្រយោជន៏​ទូទៅ​»​។​

​លោក ឈឿង មេភូមិ​ទ្រ​លោក​ខាងត្បូង បាន​ប្រាប់ថា »​ឈ្មោះ​លោក ជុន ស្រប អ្នកស្រី មឿន សុផល ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ទ្រ​លោក​ខាងត្បូង តែង​អាស្រ័យ​ផល​ការដាំដុះ​លើ​ដី​ភូមិ​ទ្រ​លោកខាងលិច​ច្រើន​ឆ្នាំ​មក​ហ្យើ ត្រូវបាន​លោក​សិត ឈូ​វ យក​គ្រឿងចក្រ​មក​បំផ្លាញ​ផលដំណាំ​គាត់​ចោល​អស់​បើទោះជា​មាន​ការអនុវត្ត​ន៏​ច្បាប់​ក៏​មិន​គួរ​ធ្វើ​បែប​នឹង​ដែរ​។​

​លោក អែម ណុ​យ មេឃុំ ភ្នំ​លៀប​បាន​ប្រាប់ថា »​ដី​នៅ​ទី​នោះ​ទុក​ធ្វើ​ផ្លូវ ចំណែក​ពលរដ្ឋ​មួយ​គ្រួសារ​នេះ​មិន​បានឲ្យ​ធ្វើការ​ដាំដុះ​ទេ​ហ្យើ​ក៏បាន​ដក​បង្គោលរបង​ពលរដ្ឋ​នោះ​! តែ​ទុក​ដី​ឲ្យ​ពលរដ្ឋ​មួយ​គ្រួសារ​នោះ​ខាង​លើ​វិញ តែ​តាមពិត​រឿង​នេះ​លោក​មិនគួរ​លូកដៃ​ចូល​ទេ​ព្រោះ​រឿង​នេះ​បាន​ដល់ដៃ​តុលាការ​ហ្យើ​គេ​មិន​បាន​ឆ្លងកាត់​គាត់​នោះឡើយ​។​

​លោក ឃូ ពៅ អភិបាល​ស្រុក​ព្រះនេត្រព្រះ បានអោយ​ដឹង​នៅ​ថ្ងៃទី​៥ ខែ មិថុនា ឆ្នាំ​២០២០​ថា រឿង​នេះ​ដល់​ដៃ​តុលាការ​ហើយ រឿង​ទា​សំណង់​នោះ​លោក​មិន​ដឹង​ទេ​នោះ​ទេ​បើ​គាត់​ធ្វើ​លើ​ដី​សា​ធារ​ណះ​របស់​រដ្ន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com