ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សន្តិភាព​ជា​របាំង​ការពារ​សិទ្ធិ​រស់រាន​មានជីវិត​និង​មាន​តម្លៃ​ជា​សកល​សម្រាប់​មនុស្សជាតិ​លើ​ភព​ផែនដី​

សន្តិភាព​ជា​របាំង​ការពារ​សិទ្ធិ​រស់រាន​មានជីវិត​និង​មាន​តម្លៃ​ជា​សកល​សម្រាប់​មនុស្សជាតិ​លើ​ភព​ផែនដី​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទើបតែ​បាន​ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៤ នេះ ដោយ​កំណត់​យក​ថ្ងៃទី​២៩ ធ្នូ ជា​រៀងរាល់ឆ្នាំ​ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​។​

​ទិវា​សន្តិភាព​នៅ​កម្ពុជា​ត្រូវបាន​កំណត់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្នេហា​សន្តិភាព​និង​ស្អប់ខ្ពើម​សង្គ្រាម ក៏​ដូច​ជា​ការ​រម្លឹក​គុណូបការៈ​ដល់​បិតា​ស្ថាបនិក​សន្តិភាព ព្រមទាំង​ឥស្សរជន​ស្នេហា​ជាតិ​ទាំងឡាយ​ដែល​បាន​យក​ជីវិត​ទៅ​ប្តូរ​ដើម្បី​សន្តិភាព​នៅ​កម្ពុជា​។ ទិវា​នេះ​ក៏​ដើម្បី​ជាការ​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ពិសេស​យុវជន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ស្រឡាញ់​សន្តិភាព ការពារ​សន្តិភាព​និង​ស្អប់ខ្ពើម​ភ្លើងសង្គ្រាម​ហើយ​បញ្ចៀស​កុំឱ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​។​

​សន្តិភាព​មិនមែន​ត្រឹមតែ​ជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សន្តិភាព​មានតម្លៃ​ជា​សកល​ពីព្រោះ​វា​ជា​សេចក្តីត្រូវការ​របស់​ម​នុស្ស​ជាតិ​នៅ​លើ​ភពផែនដី​ទាំងមូល​។ នៅលើ​លោក​យើង​នេះ គ្មាន​នរណា​ស្អប់ខ្ពើម​សន្តិភាព​ហើយ​ប្រាថ្នា​ចង់បាន​សង្គ្រាម​នោះឡើយ​។ ដូច្នេះ ការបង្កើតឱ្យមាន «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ពិតជា​សមស្រប​ហើយ​ស័ក្តិសម​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន ក៏ដូចជា​ការគាំទ្រ​ពី​មនុស្ស​ជាតិ​លើ​ភពផែនដី​ទាំងមូល​ជាពិសេស​ពី​បណ្តា​ប្រទេស​ដែល​ធ្លាប់​ភ្លក់​រសជាតិ​សង្គ្រាម​។

​កម្ពុជា​ដែល​មាន​បទពិសោធន៍​ជោគជាំ​ក្នុង​ភ្លើងសង្គ្រាម​និង​របប​ប្រល័យ​ពូជសាសន៍ មាន​ភ័ព្វសំណាង​ណាស់​ដែល​មាន​ឥស្សរជន​ស្នេហា​ជាតិ​ចេញមុខ​តតាំង​ប្រឆាំង​ផ្តួលរំលំ​របប​វាលពិឃាដ​ដើម្បី​ដណ្តើមយក​ជីវិត​ខ្មែរ​ដែល​នៅ​សេសសល់​ពី​ជ្រោះ​មរណៈ​។ ក្រៅពី​ផ្តល់​សិទ្ធិ​រស់រាន​មានជីវិត​និង​សិទ្ធិ​ផ្សេង​ទៀត​គ្រប់បែបយ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ ការស្វែងរក​សន្តិភាព គឺ​ជា​បេសកកម្ម​ដ៏​លំបាកលំបិន​មួយទៀត​ដែល​ត្រូវ​ប្រថុយ​ជីវិត​ជា​ថ្មី​ដើម្បី​ប្តូរ​។ ទីបំផុត សន្តិភាព​ពេញលេញ​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ ១៩៩៨ ដោយ​ការលះបង់​ធំធេង​និង​ស្នាដៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​រូបមន្ត​ខ្មែរ​សុទ្ធសាធ​។

​សន្តិភាព​ដែល​ជា​សមិទ្ធផល​មិន​អាច​កាត់ថ្លៃ​បាន​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលផល​រាល់ថ្ងៃ​បាន​នឹង​កំពុង​ចាក់ឫស​កាន់តែ​ជ្រៅ​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការថែទាំ​និង​ការពារ​យ៉ាង​មុតមាំ​ពី​សំណាក់​រាជរដ្ឋាភិបាល​បន្តវេន​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ ដោយហេតុ​ថា សន្តិភាព​មានតម្លៃ​ជា​សកល ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​សន្តិភាព មានន័យ​ថា ជា​អ្នក​ប្រឆាំង​នឹង​តម្លៃ​សកល​របស់​មនុស្សជាតិ ពោល​គឺ ប្រឆាំងនឹង​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​តែម្តង​៕
​ដោយ ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com