ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​

ជំនួប​សម្តែង​ការគួរសម​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​

(​រដ្ឋធានី​ហាណូយ​)៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម ក្នុងឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០២ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​នាយក​រដ្ឋមន្ត្រី របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ប្រទេស​វៀតណាម ព្រមទាំង​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ សម្តេច​ធិបតី ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​អគ្គលេខាធិការ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការសម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន រហូត​នាំឱ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ ។

ឯកឧត្តម​អគ្គលេខាធិការ បាន​គូសបញ្ជាក់​បន្ថែមទៀតថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​ធិបតី នា​ឱកាស​នេះ ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម នឹង​មាន​វឌ្ឍនភាព​រី​ក​ចម្រើន​រឹងមាំ​បន្ថែម​ទៀត ។ លើសពីនេះ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក៏​បាន​បង្ហាញ​នូវ សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់ សម្តេច​ធិបតី គឺ​កម្ពុជា​នឹង​បន្ត​ការអភិវឌ្ឍ​កាន់តែ​ខ្លាំងក្លា​ទៅមុខ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ក៏​នឹង​ត្រូវ​បាន លើកកម្ពស់​ឱ្យ​កាន់តែ​ប្រសើរ​ធូរធារ​ចម្រុងចម្រើន ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​សម្តែង​ការគួរសម​ចំពោះ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ជាថ្មី​ម្តងទៀត បន្ទាប់​ពី​ជំនួប​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ និង​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ ឯកឧត្តម​អគ្គលេខាធិការ​បក្ស ផងដែរ ព្រម​ជាមួយនឹង​ការ​អំណរគុណ​ចំពោះ​ការអបអរសាទរ​របស់ ឯកឧត្តម ង្វៀន ហ្វ៊ូ​ចុង ក្នុងឱកាស​ដែល​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង សម្តេច​ធិបតី ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

ដោយឡែក សម្តេច​ធិបតី ក៏​បាន​រំឭក​ឡើងវិញ​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជាច្រើន​លើក​មក​កាន់​ប្រទេស​វៀតណាម នៅពេលដែល សម្តេច​ធិបតី កាន់​មុខតំណែង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ដោយ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន ជាពិសេស​ការបង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស ។

ទន្ទឹមនឹងនេះ សម្តេច​ធិបតី ក៏​បាន​គូស​បញ្ចាក់​ផងដែរ​ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នេះ ក៏​នៅ​បន្ត​អនុវត្ត​គោលនយោបាយ​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកប​ដោយ​សង្គតិភាព និង​និរន្តរភាព ហើយ​តាមរយៈ​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​នេះ ទំនាក់ទំនង​កម្ពុជា​-​វៀតណាម នឹង​ត្រូវ​បាន​បន្ត​ពូន​ជ្រំ​ក្នុង​ស្មារតី​មិត្តភាព​ជា​ប្រពៃណី ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក៏ដូចជា​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិកា​ពហុភាគី ព្រម​ជាមួយនឹង​ការពង្រឹង​ពង្រីក​លើ​ផ្នែក​សក្តានុពល​ថ្មីៗ​បន្ថែមទៀត ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com