ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ចុះបង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង ជាច្រើន​នាក់​និង​ម៉ូតូ​ចំនួន​59​គ្រឿង​…

កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ចុះបង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង ជាច្រើន​នាក់​និង​ម៉ូតូ​ចំនួន​59​គ្រឿង​…

​កំពង់ធំ​÷ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២០ លោក សាយ​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ទៅ​បង្ក្រាប​ទីតាំង​ជល់​មាន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ចំណុច​ភូមិ​គ្រួស ឃុំ​ដូង ស្រុក​ប្រាសាទ​បាល័​ង្គ ខេត្ត​កំពង់ធំ នៅ​ក្នុង​ការចុះ​យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់ និង​ល្បែង​អាប៉ោង ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ រឹបអូស​បាន ម៉ូតូ​ចំនួន​៥៩​គ្រឿង មាន់​ជល់​១០​ក្បាល មេ​អាប៉ោង​៦​គ្រាប់ មនុស្ស​១១​នាក់ ។​

​ការលេង​ល្បែងស៊ីសង​នេះ​បាន​កើតឡើង​ជា​យូរ​មកហើយ​ប៉ុន្តែ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន មិន​មាន​ការបង្ក្រាប​ឡើយ​ដោយសារតែ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ទទួល​លាភសក្ការៈ​ពី​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងអស់នេះ​ជា​ប្រចាំ​ខែ ប្រជាពលរដ្ឋ​បាន​ចោទសួរ​និង​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ថា​តើ​ឯណា​ទៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បើ​អស់លោក​បណ្ដែតបណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​បែបនេះ ការបង្ក្រាប​ល្បែងស៊ីសង​កន្លងមក​នៅក្នុង​ខេត្ត​កំពង់ធំ ពេលខ្លះ​ប៉ះចំ​សមត្ថកិច្ច​មួយចំនួន​ទៅ​លេង​ល្បែងស៊ីសង​ជាមួយនឹង​គេ​ដែរ ។​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ សូម​សំណូមពរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​សូមមេត្តា​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​អោយអស់​ព្រោះ​អី​នៅពេលដែល​មាន​ល្បែងស៊ីសង​ប្រជាពលរដ្ឋ​នៅ​តាម​ទីទួល​ជនបទ​គឺ​សម្រាប់​មិន​ដែល​លក់​ទេ​ម្យ៉ាង​ខ្លាច​ចោល​លួច​គោ​ក្របី​ម៉ូតូ​គ្រប់បែបយ៉ាង​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com